ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប៉ាលេស្ទីនអនុម័ត្តអោយប្រើប្រាស់វ៉ាកស៊ាំងកូវីដ១៩របស់ប្រទេសរុស្ស៊ី

 

 

ក្រសួងសុខាភិបាលប៉ាលេស្ទីន បានអនុម័ត្តអោយប្រើប្រាស់វ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី​ Sputnik V សម្រាប់ការប្រើប្រាស់នៅក្នុងទឹកដីស្វ័យគ្រប់គ្រងរបស់ពលរដ្ឋប៉ាលេស្ទីន។ 

 

 

 

 

 

នៅក្នុងតំបន់វ៉េសបេងដែលគ្រប់គ្រងដោយប្រទេសអ៊ីស្រាអ៊ែល, លោកស្រី Mai Alkaila រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាលេស្ទីន បានបញ្ជាក់ថា ក្រសួងសុខាភិបាលប៉ាលេស្ទីន បានផ្តល់ការអនុញាតិអោយមានការប្រើប្រាស់បន្ទាន់សម្រាប់វ៉ាក់ស៊ាំងរបស់ប្រទេសរុស្ស៊ី។

 

 

វ៉ាក់ស៊ាំងដែលត្រូវដឹកជញ្ជូនមកប៉ាលេស្ទីនក្រុមដំបូងនឹងមកដល់នៅខែក្រោយ។ នេះបើតាមការអោយដឹងពីមូលនិធិវិនិយោគផ្ទាល់រុស្ស៊ីដែលទទួលបន្ទុករកទីផ្សារវ៉ាក់ស៊ាំងនៅក្រៅប្រទេស។ យ៉ាងណាក៏ដោយស្ថាប័នមួយនេះមិនបានបញ្ជាក់ឡើយថាតើវ៉ាក់ស៊ាំងប៉ុន្មានដូសដែលនឹងត្រូវដឹកជញ្ចូនមកអោយប៉ាលេស្ទីននោះឡើយ។

 

 

ជាមួយគ្នាក៏គ្មានការបង្ហាញពីតម្លៃនៅក្នុងកិច្ចព្រមព្រៀងដែរ ប៉ុន្តែធ្លាប់បានអោយដឹងកាលពីពេលកន្លងទៅថា វ៉ាក់ស៊ាំង Sputnik V មានតម្លៃតិចជាង២០ដុល្លារអាមេរិក សម្រាប់២ដូសដែលចាំបាច់ត្រូវចាក់លើមនុស្សម្នាក់។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024