ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប្រធានាធិបតីចូកូវីដូដូក្លាយជាមនុស្សដំបូងនៅប្រទេសឥណ្ឌូនេស៊ីដែលចាក់វ៉ាក់ស៊ាំងកូវីដ១៩នៅថ្ងៃពុធនេះ

 


លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ ​វីដូដូ(Joko Widodo) បានក្លាយជាមនុស្សដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលចាក់វ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺកូវីដ១៩ នៅថ្ងៃពុធនេះ។

 

 

ការចាក់វ៉ាក់ស៊ាំងរបស់លោកចូកូវីដូដូ បានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺកូវីដ១៩ទ្រង់ទ្រាយធំនៅក្នុង បំណង់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

 

 

 

 

 

 

យុទ្ធនាការចាក់វ៉ាក់ស៊ាំងមានបំណងចាក់អោយពលរដ្ឋ១៨១,៥លាននាក់ ដែលមនុស្សក្រុមដំបូងនឹងត្រូវចាក់វ៉ាក់ស៊ាំង CoronaVac ពីក្រុមហ៊ុនSinovac Biotech របស់ប្រទេសចិន។ វ៉ាក់ស៊ាំងCoronaVac ទទួលបានការអនុញាតិសម្រាប់ការប្រើប្រាស់បន្ទាន់ពីសំណាក់រដ្ឋាភិបាលឥណ្ឌូនេស៊ីកាលពីថ្ងៃច័ន្ទ។

 

 

ក្នុងសម្លៀកបំពាក់អាវពណ៌ស និងមានពាក់ម៉ាស់ការពារមេរោគ គេឃើញថា លោកប្រធានាធិបតីចូកូវីដូដូ ឬគេតែនិយមហៅលោកថាចូកូវី បានចាក់វ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺកូវីដ១៩នៅដៃខាងឆ្វេងរបស់លោក នៅវិមានប្រធានាធិបតីឥណ្ឌូនេស៊ី។

 

 

វេជ្ជបណ្ឌិតរបស់លោកប្រធានាធិបតី  Abdul Muthalib បានលើកឡើងថា លោកចូកូវីបានប្រាប់មកលោកថា លោកគ្មានអារម្មណ៍ឈឺចាប់អ្វីឡើយ។

 

 

 

 

 

 

ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣០២នាក់ ធ្វើអោយតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់២ម៉ឺន៤ពាន់៦៤៥នាក់។ ការឆ្លងរាលដាលជំងឺកូវីដ១បានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលជាមធ្យមក្នុងមួយថ្ងៃមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាង៩ពាន់នាក់ក្នុងមួយថ្ងៃ។ តួលេខអ្នកកើតជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសឥណ្ឌូនេស៊ីមាន៨សែន៤ម៉ឺន៦ពាន់៧៦៥នាក់។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024