ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តារាចម្រៀងរ៉េបនៅ វៀតណាម នាំ គ្នា បង្កើត បទ ថ្មីៗលាយវប្បធម៌ បុរាណ

១៣ មករា ២០២១ | កម្សាន្ដ

តារាចម្រៀងរ៉េបពន្លកថ្មីរបស់ប្រទេសវៀតណាម បានបញ្ចេញស្នាដៃពិសេសមួយដែល ជាការកែច្នៃចង្វាក់បទភ្លេងរ៉េប និងចង្វាក់បទភ្លេង EDM ជាមួយនឹងឧបករណ៍តន្ត្រីបុរាណ និងបទភ្លេងប្រពៃណីរបស់ ប្រទេស ខ្លួន។

 


តារាចម្រៀងរ៉េបវ័យក្មេងរបស់វៀតណាម បាន បង្កើត ស្នាដៃច្នៃប្រឌិតថ្មីមួយដោយបានប្រើប្រាស់ឧបករណ៍ភ្លេងបុរាណ យកមកគួបផ្សំនឹងជាមួយនឹងចង្វាក់បទភ្លេងរ៉េប និងចង្វាក់បទចម្រៀង EDM ដូចជា បទថ្មី “Xẩm Hanoi” (ហ្សេម ហាណូយ) របស់ តារា ចម្រៀង HA MYO (ហា ម្យ៉ូ) និង បទ “Tich Tich Tinh Tang” (ធីច ធីច ធីញ ថាង) របស់ តារា ចម្រៀង ប្រុស ៣ នាក់ ច្រៀងរួម គ្នា។

 


ក្រោយសាងស្នាដៃពិសេសទទួលបាននូវការកោតសរសើរជាច្រើនពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ ក្រោយចេញផ្សាយជាសាធារណៈ។ ឧបករណ៍ភ្លេងបុរាណដែលគេយកប្រើប្រាស់ក្នុងបង្កើតបទភ្លេងច្នៃប្រឌិតថ្មីនេះមានដូចជាពិណ ខ្លុយ រួមជាមួយនឹងបទភ្លេងប្រពៃណីរបស់វៀតណាមដែលមានឈ្មោះថា Xam Singsing (ហ្សេម ស៊ីងស៊ីង)។

 


ការទទួលបានការគាំទ្រវិជ្ជមានពីសំណាក់ទស្សនិកជនបែបនេះគឺជាជោគជ័យមួយ ប៉ុន្តែសម្រាប់ក្រុមតារាចម្រៀងរ៉េបវ័យក្មេងទាំងនេះគឺនៅមានដំណើរផ្លូវវែងឆ្ងាយតទៀត ដោយសារតែពួកគេមានក្ដីស្រមៃចង់ផ្សព្វផ្សាយតន្ត្រីប្រពៃណី និងឧបករណ៍ភ្លេងបុរាណវៀតណាមឲ្យបានកាន់តែទូលំទូលាយ ហើយចង់ធ្វើឲ្យសាយភាយដល់ទស្សនិកជនអន្តរជាតិផងដែរ៕
 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024