ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ឌី លីកា មិនខ្លាចសៅកែទោះធ្វើអ្នកកំដរលើក ២

១៣ មករា ២០២១ | កម្សាន្ដ

នេះជាលើកទី ២ ហើយដែលអតីត Miss Grand Cambodia 2018 ឌី លីកា ធ្វើជាកូនកំដរ ដោយមិនខ្លាចនៅសៅកែដូចពាក្យចាស់បុរាណតែងនិយាយឡើយ ។

 

 

តារាស្រីជាច្រើនដួងតែងតែមានអារម្មណ៍ខ្លាចរអានៅពេលដែលមិត្តភក្តិខ្លួនហៅធ្វើជាអ្នកកំដរការ ដោយសារម្នាក់ៗមានជំនឿថា ការធ្វើកូនកំដរច្រើនលើកអាចនឹងធ្វើឱ្យគេអភ័ព្វ និង ពិបាកក្នុងការរកដៃគូជីវិត តែទោះជាយ៉ាងនេះក្តីសម្រាប់ អតីត Miss Grand Cambodia 2018  ឌី លីកា ធ្លាប់ធ្វើជាអ្នកកំដរការរហូតដល់ទៅ ២ លើកក្តី តែនាងគ្មានជំនឿនិងរឿងបែបនេះទេ ។

 


 
អតីត Miss Grand Cambodia 2018 ឌី លីកា កាន់តែស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅពេលតុបតែងខ្លួនជាអ្នកកំដរការដល់តារាស្រី  ប៉ែន ស្រីពេជ្រ កាលពីពេលថ្មីៗនេះ រហូតធ្វើឱ្យនាងញញឹមបិទ មាត់មិនជិតឡើយ ។

 

 

ជាមួយនិងទឹកមុខញញឹម ឌី លីកា និយាយដោយសម្តីមួយៗថា ធ្វើអ្នកកំដរ បង ពេជ្រ ពិតជាសំណាងណាស់បានស្គាល់មនុស្សកាន់តែច្រើន នាងមានអារម្មណ៍សប្បារីករាយខុសប្លែកពីធ្វើអ្នកកំដរលើកដំបូង តែទោះជាយ៉ាងណានាងជូនពរគូស្នេហ៍ថ្មីនេះជួបតែសុភមង្គល ។  

 


នេះជាលើកទី ២ ហើយដែល ឌី លីកា សម្រេចចិត្តធ្វើជាអ្នកកំដរ ឆាប់ៗខាងមុខនាងត្រៀមនឹងធ្វើជាអ្នកកំដរការមិត្តភក្តិស្និទ្ធស្នាលជាបន្តបន្ទាប់ទៀត ដោយមិនខ្លាចរឿងនៅសៅ កែរកប្តីមិនបានឡើយ ។

 


ឆ្នាំនេះ ឌី លីកា មានវ័យ ២៥ ឆ្នាំហើយ នាងមានបំណងរៀបការនៅមុនពេលមានវ័យ ៣០ ឆ្នាំ ទោះបីជាពេលនេះនាងមិនទាន់បង្ហាញពីដៃគូរបស់ខ្លួនក្តី តែនាងបានសារភាពថា នាងកំពុងមើលចិត្ត គ្នាជាមួយបុរសម្នាក់ គ្រាន់តែរឿងរៀបការនៅពុំទាន់ពិតប្រាកដ ។

 


អតីត Miss Grand Cambodia 2018  ឌី លីកា ចាប់ផ្តើមប្រលូកក្នុងសិល្បៈយ៉ាងពេញទំហឹង ក្រោយពីផ្អាកអាជីពនេះមួយរយៈដើម្បីពង្រឹងអាជីពរកស៊ី ពេលនេះនាងកំពុងថតរឿងភាគថ្មីមួយឱ្យទូរទស្សន៍មួយ ដែលនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ រឿងនេះផងដែរជាស្នាដៃដំបូងសម្រាប់ ឌី លីកា ចាប់តាំងពីប្រលូកក្នុងសិល្បៈ ពីព្រោះកន្លងមកនាងទទួលថតតែសំអាងការ ផ្សាយពាណិជ្ជកម្ម និងបង្ហាញម៉ូដប៉ុណ្ណោះ  ៕


 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024