ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ចំណូលថ្លៃលក់សំបុត្រចូលទស្សនា ឧទ្យានជាតិព្រះសុរាម្រិត កុសមៈគរីរម្យ និងតំបន់រ៉ាមសារព្រែកទាល់

១២ មករា ២០២១ | ព័ត៌មានជាតិ


ក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែមករានេះ បានបើកសំណើរដេញថ្លៃជាសាធារណឲ្យក្រុមហ៊ុនប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិត កុសមៈគរីរម្យ ខេត្តកំពង់ស្ពឺ និងតំបន់ រ៉ាមសារព្រែកទាល់ខេត្តបាត់ដំបង។ ជាលទ្ធផល ក្នុងចំណោមក្រុមហ៊ុនដេញថ្លៃចំនួន៤ មានក្រុមហ៊ុនមួយបានជាប់នៅក្នុងការដេញថ្លៃនេះ។

 


បើតាមការប្រកាសរបស់ក្រសួងបរិស្ថាន រឧទ្យានជាតិព្រះសុរាម្រិត កុសមៈគីរីរម្យខេត្តកំពង់ស្ពឺ មានក្រុមហ៊ុនចំនួន៣ ចូលរួម និងដាក់តម្លៃដេញជាមូលដ្ឋានចាប់ពី ៣៥០លានរៀល ក្នុងនោះក្រុមហ៊ុនដាក់តម្លៃដេញថ្លៃខ្ពស់បំផុត និងទទួលបានសិទ្ធក្នុងការប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិត កុសមៈគីរីរម្យ ឆ្នាំ២០២១ គឺក្រុមហ៊ុន លឹម សុខចេង ក្នុងតម្លៃ ៨២៦លានរៀល។

 


ដោយឡែក តំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង ក្រសួងបរិស្ថានបានឲ្យដឹងថា មានក្រុមហ៊ុនចំនួន២ ចូលរួម និងដាក់តម្លៃដញថ្លៃជាមូលដ្ឋានចាប់ពី ៦០លានរៀល ក្នុងនោះក្រុមហ៊ុនដាក់តម្លៃដេញខ្ពស់បំផុត ក៏បានទៅលើក្រុមហ៊ុន លឹម សុងចេង ក្នុងតម្លៃជា ៧៦លានរៀល និងទទួលបានសិទ្ធក្នុងការប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង៕

 

អត្ថបទ៖ អឿន ភារ៉ា​ រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024