ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថ្នាក់បង្រៀនដើរម៉ូដ CIM បង្កើនជំនាញសិល្បៈកាន់តែច្រើន ដើម្បីលើកស្ទួយវិស័យសិល្បៈខ្មែរ

១១ មករា ២០២១ | កម្សាន្ដ

បន្ទាប់ពីជោគជ័យខ្លាំងលើថ្នាក់បង្រៀនដើរម៉ូដ និងជំនាញសម្តែង ពេលនេះCIM បានកំពុងពង្រីកជំនាញសិល្បៈបន្ថែមទៀតពីលើអ្វីដែលមានស្រាប់ ធ្វើយ៉ាងណាឲ្យសិស្សដែលមករៀនទទួលបានចំណេះ ជំនាញសិល្បៈកាន់តែច្រើនឡើង។

 


បន្ទាប់ពីទទួលការគាំទ្រខ្លាំងពីប្រជាជនកម្ពុជាទាំងនៅភ្នំពេញ និងតាមបណ្តាលខេត្ត ចំពោះថ្នាក់បង្រៀនដើរបង្ហាញម៉ូដកាលពីពេលកន្លងទៅ ពេលនេះថ្នាក់បង្ហាត់បង្រៀនដើរម៉ូដរបស់ Cambodia International Models (CIM) បានបន្ថែមជំនាញសិល្បៈកាន់តែច្រើនឡើង ដើម្បីជាចំណែកលើកស្ទួយវិស័យសិល្បៈកម្ពុជា ឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត។ 

 


ជំនាញសិល្បៈដែល CIM ទើបបន្ថែមពីលើជំនាញដើរម៉ូដ និងរៀនសម្តែងមានដូចជា រៀនរាំចង្វាក់ប្រពៃណីខ្មែរ  រាំហ៊ីបហប និងថ្នាក់រៀនធ្វើពិធីករ ពិធីការនី។ ការបង្កើនជំនាញធ្វើឲ្យម៉ោងនៃការសិក្សាមានវិវត្តច្រើនជាងមុនទៅតាមនោះដែរ ពោល ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងមានម៉ោងរៀនថ្ងៃចុងសប្តាហ៍ផងដែរ។

 


កាន់តែគួរឲ្យចាប់អារម្មណ៍ ជំនាញសិល្បៈដែល CIM ទើបដាក់បញ្ជូលថ្មីទាក់ទាញមហាជនឲ្យមកសិក្សាកាន់តែច្រើនឡើង គួរកត់សម្គាល់ទោះកំពុងស្ថិតក្នុងដំណាក់កាលកូវីដ១៩យ៉ាងណាក្តី។ 

 


ទន្ទឹមភាពជោគជ័យនៃថ្នាក់បង្រៀនបង្ហាញម៉ូដនេះ អ្នកជំនាញវិស័យបង្ហាញម៉ូដរូបនេះថា វាពិតជាល្អណាស់ដែលគ្រប់គ្នាចំណាយពេលទំនេរអំឡុងពេលកូវីដ១៩ ដើម្បីសិក្សារៀនសូត្រអ្វីថ្មីៗបន្ថែម។

 

 

នេះជាការត្រៀមជាស្រេចសម្រាប់ការងារដែលនឹងកើតមានវិញនៅថ្ងៃមុខពេលដែលដែលស្ថានភាពកូវីដមានការថមថយ ជាជាងការចំណាយឥតប្រយោជន៍។

 


បន្ថែមពីលើនេះ បុគ្គលល្បីឈ្មោះក្នុងវិស័យម៉ូដែលនៅកម្ពុជា និងជាអ្នកមានបទពិសោធន៍ក្រាស់ក្រែលលើវិស័យនេះច្រើនឆ្នាំមកហើយនោះ ក៏បានឲ្យដឹងពីសារៈសំខាន់ និងភាពខុសគ្នាពីអ្នកបានរៀនសូត្រត្រឹមត្រូវ និងជំនាញចេះចាំបន្តគ្នាផងដែរ។
 


តាមការឲ្យដឹងបន្ថែមពីលោក និមលរតន៍ ដែលជាគ្រួបង្រៀនផ្ទាល់នៅ CIM បច្ចុប្បន្ននេះ ជំនាញដើរម៉ូដកំពុងទទួូលការគាំទ្រខ្លាំងជាងគេ ដោយមានសិស្សមកចុះឈ្មោះរៀនពេញៗជាហូរហែរ ក្រៅពីនេះជំនាញផ្សេងៗទៀតក៏មានសិស្សមកចុះឈ្មោះរៀនច្រើនជាហូរហែរដូចគ្នាដែរ ដែលនេះជាសញ្ញាល្អមួយឆ្ពោះទៅកាន់ភាពរីកចម្រើននៃសិល្បៈខ្មែរនាពេលខាងមុខ។

 


ថ្នាក់បង្រៀនបង្ហាញម៉ូដរបស់ CIM បណ្តុះបណ្តាលដោយគ្រូជំនាញៗ មានបទពិសោធន៏ជិត២០ឆ្នាំក្នុងវិស័យបង្ហាញម៉ូដ និងសាស្ត្រាចារ្យពីសាកលវិទ្យាល័យវិចិត្រសិល្ប:។ ថ្នាក់បង្រៀននេះមានទីតាំងនៅជាន់ទី៣ នៃផ្សារទំនេីប Olympia ៕

 

 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024