ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១

យុទ្ធនាការដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE វិលត្រឡប់មកជាថ្មី

១៨ ធ្នូ ២០២០ | កីឡា

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអធិរាជគុនខ្មែរ ISI PALM-ISI PIPEផ្ដើមការប្រកួតនាថ្ងៃអាទិត្យនេះហើយ ក្រោយសម្រាក២សប្ដាហ៍ដោយទុកពេលឲ្យជើងខ្លាំងបួនរូបសម្រុកហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពត្រៀមប្រជែងគ្នាយកកៅអីទៅវគ្គចុងក្រោយ។ 

 

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង កណ្ដាប់ដៃថ្មជំហររឹង ពេជ្រ ប៊ុនសិទ្ធិ ត្រូវប្រជែងកៅអីវគ្គចុងក្រោយទល់និង កែងមុតចិត្តធ្ងន់ ភួន ឡាំកូស៊ីន។ តើរវាងអ្នកទាំងពីរនរណានឹងឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រមុន?

 

 

នៅក្នុងថ្ងៃតែមួយ កណ្ដាប់ដៃត្រកូលលន់ លន់ សៀកឡុង ប៉ះ ម្ចាស់ពានម៉ារ៉ាតុន ពេជ្រ កក្កដា រីឯ ខ្លាកំណាចជាយដែន បាង កាយ៉ាក ត្រូវជួប ម្ចាស់ពានទម្ងន់៦០ អេលីត ឡុងឡី ចំណែក ឥន្ទ្រីក្រញុំាពិសរោមស យ៉េន ឌីណា ប្រឈមជាមួយ ម្ចាស់ខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ លន បញ្ញា

 

 

 

កុំសូមរង់ចាំទស្សនាទស្សនីយ៍ ដ៏កក្រើកមួយនេះ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផ្សាយបន្តលើ Page Facebook PNN SPORTS Page Facebook ISI STEEL នាថ្ងៃអាទិត្យ ទី 20 ធ្នូ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ!!!
 

Copyright © 2016 PNN NEWS. All Rights Reserved.