ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

CV11 ទទួល​​បាន ​​​២៥០០០​​​ដុល្លារ ​​​និង​​​អត្ថ​ប្រយោជន៍​​​ ផ្សេង​​​ទៀត​​​ ពី​​នាម​​ទូត​​សុឆន្ទៈ​​ SEATEL ​១​​ឆ្នាំ​​

៣០ តុលា ២០១៦ | កីឡា

 

ចាន់ វឌ្ឍនាកា ដែល​មាន​រហស្សនាម​ថា CV11 បានក្លាយជាទូតសុឆន្ទៈ​ (Brand Ambassador) ក្រុមហ៊ុនសេវា​​ទូរគមនាគមន៍ Seatel ជា​ផ្លូវការ​ហើយ ​កាល​ពី​រសៀល​​ ថ្ងៃច័ន្ទ​ ទី​១១ ​ខែ​មករា​ ឆ្នាំ​២០១៦​ ហើយក៏ជាកីឡាករ​ទូតសុឆន្ទៈ ចំណូល​ច្រើនជាងគេ ដោយ​ទទួលបាន ២៥០០០ដុល្លារ ជាថ្នូរ ស៊ីញ៉េកុងត្រា រួម​នឹង ​ទូរសព្ទ​ទំនើប១គ្រឿង អាចប្រើអ៊ិនធឺណេត ​មិនគិតប្រាក់ផងដែរ។

កីឡាករល្អប្រចាំ Mekong Clup Championship 2015 ក្នុងពិធីស៊ីញ៉េកុងត្រា​ នៅការយាល័យក្រុមហ៊ុន ម្សិលមិញ ថាជាមោទនភាព​ដែល ក្រុមហ៊ុន​សេវា​អ៊ិនធឺណេត និងទូរសព្ទ​មួយនេះ ជ្រើសរើសជា​អ្នកតំណាង។ វឌ្ឍនាកា បេជ្ញាថា​នឹងវិវឌ្ឍខ្លួន បន្ថែមទៀត ទន្ទឹងប្រជាប្រិយភាព កើនឡើង។ ៖«ខ្ញុំនឹងព្យាយាម ឲ្យកាន់តែខ្លាំង ជាងឆ្នាំចាស់ ហើយខ្ញុំ​នឹងព្យាយាម ដើម្បីភាព​ជោគជ័យ បន្ថែមទៀត»។

អគ្គនាយករងក្រុម Seatel លោក Yang Liqun ពន្យល់ថា ក្រុមហ៊ុនលោក ​បានផ្ដល់ជូនសេវា ទូរសព្ទដ៏ឥតខ្ចោះ និងអ៊ីធឺណេត 4G មាន​ល្បឿនលឿន ហើយ ម្ចាស់​ស្បែក​ជើងមាស MCL ២០១៥ រូបនេះ ជាខ្សែប្រយុទ្ធវ័យក្មេង ដ៏​មានសមត្ថភាពស័ក្តសម​នឹងតំណែង ទូតឆន្ទៈក្រុមហ៊ុន។  ៖ «ចាន់ វឌ្ឍនាកា ជាខ្សែប្រយុទ្ធដ៏ឆ្នើម នៅលើទីលាន ​មានល្បឿនលឿន ពុះពារគ្រប់ឧបស័គ្គ។ ស្មារតី​លើទីលាន គាត់មិនបោះបង់​ ការតស៊ូងាយៗឡើយ។ គាត់ជា​យុវវ័យ គឺស្រប​នឹងស្មារតីរបស់ Seatel ដែលបង្កើតអ្វីដែលថ្មី សេវាដ៏អស្ចារ ​សម្រាប់កម្ពុជា។ នេះជាហេតុផល ​ដែលយើងជ្រើសរើស វឌ្ឍនាកា ហើយ​យើង​សង្ឃឹម​ថា​ ការសហការ​នេះ នឹងជោគជ័យ​ ទាំងសងខាង»។

 

 

ខ្សែប្រយុទ្ធដែលស៊ុត ៣៧គ្រាប់ ឈ្នះស្បែកជើងមាស លីករដូវកាល​មុនរូបនេះ បានគ្រងតំណែង ទូតសុឆន្ទៈ​ថ្មីម្នាក់ទៀត បន្ទាប់ពី ឃួន ឡាបូរ៉ាវី កួច សុកុម្ភៈ និង ប្រាក់ មុនីឧត្ដម ដែលត្រូវក្រុមហ៊ុនមួយ​ចំនួន ជ្រើសរើសជា​ អ្នកតំណាងកាលឆ្នាំមុន។ អ្នកចាត់ការទូទៅក្លិប បឹងកេតអង្គរ លោក បែ មករា លើកឡើងថា៖ «ជាមុខមាត់បង្ហាញថា បាល់ទាត់កម្ពុជា ទទួលការ​ចាប់អារម្មណ៍ ពីក្រុមហ៊ុន និងអ្នកឧបត្ថម្ភ​ផ្សេង។ វាជាកម្លាំងជម្រុញក្មេង ឲ្យប្រឹងប្រែង បើគាត់ចង់ដូច ចាន់ វឌ្ឍនាកា ចឹងគាត់​ត្រូវប្រឹងប្រែង ទាំងលើទីលាននិង ក្រៅទីលាន ដើម្បីបាន​ឱកាស​ដូច វឌ្ឍនាកា ពេលនេះ​»។

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024