ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ស្វែងយល់ជាង៣ខែប៉ុណ្ណោះធ្វើឱ្យ ទ្រី ច័ន្ទរាជ្យ អាចចងចាំអំពី ថ្ងៃ ខែ ឆ្នាំក្នុងប្រតិទិនពីឆ្នាំទីមួយនៃអតីតកាល ដល់រាប់លានឆ្នាំទៅថ្ងៃអនាគត

១៥ ធ្នូ ២០២០ | កម្សាន្ដ

ជារឿងមិនគូរឱ្យជឿសម្រាប់យុវជន ទ្រី ច័ន្ទរាជ្យ ដោយមានសមត្ថភាពខ្ពស់ ដោយប្រើរយៈពេលជាង៣ខែប៉ុណ្ណោះដើម្បីស្វែងយល់ពីការចងចាំថ្ងៃ ខែ និងឆ្នាំពីឆ្នាំទី១នៃអតីតកាល រហូតដល់រាប់លានឆ្នាំនៅអនាគតកាល។


ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់យុវជន ទ្រី ច័ន្ទរាជ្យ ដែលកំពុងសិក្សាថ្នាក់ទី១២ នៃសាលា ប៊ែលធីអន្តរជាតិ ពីសមត្ថភាពខ្ពស់របស់យុវជនរូបនេះ ព្រោះតែការស្វែងយល់ពីរបៀបចងចាំថ្ងៃ ខែ និងឆ្នាំប្រមាណជា ៣ខែប៉ុណ្ណោះធ្វើឱ្យប្អូនអាចចងចាំពីឆ្នាំទី១នៃអតីតកាល រហូតដល់រាប់លានឆ្នាំទៅអនាគតកាល។

 

មហាជនជាច្រើនប្រហែលជាបានស្គាល់រួចមកហើយពីសមត្ថភាពយុវវជនខ្មែរមួយរូបគឺប្អូនប្រុស ទ្រី ច័ន្ទរាជ្យ ដែលប្អូនទើបតែបានសាងភាពភ្ញាក់ផ្អើលខ្លាំងដល់គណៈកម្មការ និងទស្សនិកជនក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង របស់ភីអិនអិន អំពីសមត្ថភាពពិសេសរបស់ខ្លួនគឺការដឹងច្បាស់អំពី ថ្ងៃ ខែ និងឆ្នាំក្នុងប្រតិទិន តាំងពីឆ្នាំទីមួយនៃអតីតកាល រហូតដល់រាប់លានឆ្នាំទៅថ្ងៃអនាគត។ 

 

 

 

 

សមត្ថភាពពិសេសរបស់ ច័ន្ទរាជ្យ បានធ្វើអោយគ្រប់គ្នាចង់ដឹងថាតើហេតុអ្វីទើបប្អូនអាចចងចាំ និងឆ្លើយត្រូវឥតចន្លោះរាល់ថ្ងៃ ខែ និង ឆ្នាំដែលគណៈកម្មការបានសួរទៅកាន់ប្អូន។ 

 

 

 


បើតាមការរៀបរាប់អោយដឹងពីប្អូនប្រុសបានបញ្ជាក់ថា  ហេតុផលដែលធ្វើអោយប្អូនអាចដឹង ពីថ្ងៃ ខែ និងឆ្នាំបានយ៉ាងច្បាស់បែបនេះ ដោយសារតែប្អូនមានក្បួន ដែលបង្កើតឡើងដោយខ្លួនឯងផ្ទាល់។ច័ន្ទរាជ្យបញ្ជាក់ថា ថ្ងៃដំបូងដែលប្អូនប្រុសអាចរកក្បួននេះឃើញគឺនៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ ពោលគឺត្រឹមតែជាងបីខែប៉ុណ្ណោះ។ 

 

 


យុវជនរូបនេះបានបង្ហាញពីក្ដីរាយរាយនៅពេលឃើញសមត្ថភាពរីកចម្រើនរបសស់ខ្លួនទទួលបានផ្លែផ្កាក្នុងរយៈពេល ៣ខែមកនេះ ជាពិសេសគឺការឡើងបញ្ចេញសមត្ថភាពផ្ទាល់ក្នុងកម្មវិធី តូច ខ្លឹម ខ្លាំងរបស់ ស្ថានីយទូរទស្សន៍ PNN ផ្ទាល់តែម្ដង។

 

 

 


យុវជន ទ្រី ច័ន្ទរាជ្យ សង្ឃឹមថានឹងអាចប្រើសមត្ថភាពដែលខ្លួនមាននៅពេលនេះដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិនាពេលខាងមុខ។

 

 

 

ជាពិសេសការចង់សិក្សា ផ្នែកស្ថាបត្យកម្មដែលខ្លួនស្រលាញ់នាថ្ងៃអនាគត ដោយសារតែជំនាញមួយនេះមានការទាក់ទងជាមួយមុខវិជ្ជាគណិតវិទ្យា បូករួមទាំងការស្រឡាញ់ចូលចិត្ត ហើយប្អូនជឿជាក់ថា ប្អូនអាចមានសមត្ថភាពចាប់យកនូវមុខវិជ្ជាមួយនេះបានយ៉ាងល្អ៕

 

 

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024