ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កីឡាករ​កម្ពុជា ​ប្រាប់​ថា​ គួរ​ឲ្យ​ចង់​ខ្លាច ​ពេល​ឃើញ​ស្ថាន​ភាព ​នៅ​បង់​ក្លា​ដែស​

៣០ តុលា ២០១៦ | កីឡា

 

សមាជិកមួយចំនួន នៃក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានបង្ហាញអារម្មណ៍ តានតឹងខ្លះៗ ពេលទៅដល់ទឹកដីបង់ក្លាដែស ជាទីដែលពួកគេ ត្រូវចូល​រួមប្រកួតពានរង្វាន់ Gold Cup 2016 ចាប់ពីថ្ងៃទី០៨ ខែមករា ដល់ថ្ងៃទី២០។ ឆ្លើយឆ្លងជាមួយនឹង ភ្នាក់ងារគេហទំព័រ Keila Daily ខ្សែការពារ ហុង ផេង បង្ហើបថា គេនឹកស្មានមិនដល់ថា ស្ថានភាពរស់នៅ ក្នុងប្រទេស​បង់ក្លាដែស ​មើលទៅលំបាកជាង កម្ពុជាទៅទៀត។ សមាជិកក្លឹបបឹងកេតអង្គរ បញ្ជាក់ដូច្នេះ ៖’’មិនពិបាកអីប៉ុន្មានទេ គ្រាន់តែថា ឃើញប្រទេសគេ ដូចរាងយ៉ាប់ជាងយើង ហ្នឹងណាបើនៅតាមផ្លូវវិញ មនុស្ស​ច្រើននោះច្រើន អញ្ចឹងទៅដូចរាងចង់ខ្លាច’’។

ចំណែកមិត្តរួមក្រុម មួយចំនួនបានរៀបរាប់ថា ទាំងម្ហូបអាហារ ទាំងអាកាសធាតុ ជា​​ពិសេសការ​បរិភោគ និង រស់នៅផងដែរដែល អាចធ្វើឲ្យប៉ះពាល់ ​ដល់អារម្មណ៍ពួកគេយ៉ាងខ្លាំង។ បង់ក្លាសដែសស្ថិតក្នុងចំណោម ប្រទេសមាន ប្រជាជនច្រើនជាងគេលើលោក និង ជាប្រទេស ដែលមានសេដ្ឋកិច្ច កំពុងអភិវឌ្ឍ។ បច្ចុប្បន្ន ប្រជាជន​ប្រមាណ​​​ ២៦ភាគរយ រស់នៅក្រោម បន្ទាត់ភាពក្រីក្រ៕

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024