ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មហោស្រពភាពយន្ត ជប៉ុន កំពុងចាក់បញ្ចាំងភាពយន្តទស្សនាឥតគិតថ្លៃលើអនឡាញ

០៧ ធ្នូ ២០២០ | កម្សាន្ដ

មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ បានកំពុងប្រារព្ធ JFF Plus តាមបែបអនឡាញជាលើកដំបូងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទស្សនាអំឡុងកូវីដ១៩មានការរីករាលដាល។ JFF Plus បានកំពុងចាក់បញ្ចាំងភាពយន្ត២៧រឿងដោយឥតគិតថ្លៃ ដល់អ្នកទស្សនាដោយស៊េរី។


បន្ទាប់ពីមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ត្រូវផ្អាកការរៀបចំពាក់កណ្តាលទី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ដែលកើតឡើងដោយព្រឹត្តិការណ៍៣វិច្ឆិកាកន្លងទៅនោះ ពេលនេះមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០- Japanese Film Festival 2020 ត្រឡប់មកវិញហើយ ដោយបន្តប្រារព្ធឡើងតាមបែបអនឡាញជំនួសវិញ នឹងបានកំពុងចាក់បញ្ចាំងឲ្យទស្សនាឥតគិតថ្លៃតាមអនឡាញ។

 

មហោស្រពភាពយន្តជប៉ុនតាមអនឡាញ មានឈ្មោះថា Japanese Film Festival Plus (JFF Plus) ជាកម្មវិធីមហោស្រពភាពយន្តជប៉ុនដូចគ្នា គ្រាន់តែ JFF Plus ត្រូវបង្កើតឡើងជាលើកដំបូង តាមប្រព័ន្ធឌីជីថលទំនើបក្នុងទម្រង់បែបអនឡាញ ដែលអនុញ្ញាតឲ្យអ្នកនិយម និងគាំទ្រមហោស្រពភាពយន្តជប៉ុនអាចរីករាយទស្សនាភាពយន្តល្អៗនាំមកដោយមហោស្រពបាន ទោះកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ក្តី។

 

កម្ពុជា ជាប្រទេសមួយក្នុងចំនោមប្រទេសទាំង២០ ដែលបានចូលរួមមហោស្រពភាពយន្តតាមអនឡាញនេះ។


JFF Plus សម្រាប់ប្រទេសកម្ពុជា បានប្រារព្ធឡើងចាប់តាំងពីថ្ងៃ ០៤ ដល់ថ្ងៃទី១៣ ខែធ្នូ ដោយគិតមកទល់ពេលនេះមហោស្រពតាមបែបអនឡាញនេះ បានកំពុងកើតឡើងរយៈពេលប្រមាណជិត១សប្តាហ៍ហើយ។  

 

ភាពយន្តជប៉ុនល្អៗ ប្រកបដោយភាពច្នៃប្រឌិត ឆ្លុះបញ្ចាំងឲ្យឃើញពីតថភាពរស់នៅក្នុងសង្គម ការលើកទឹកចិត្ត និងជម្រុញឲ្យគ្រប់គ្នាហ៊ានពុះពារទៅរកក្តីស្រម៉ៃ ភាពយន្តគំនូរជីវចល បណ្តុំដោយការរិះគិតពិចារណាសម្រាប់ប្អូនៗកុមារ ត្រូវបានចាក់បញ្ចាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ 

 


រួសរាន់ឡើង កុំឲ្យខកខានភាពយន្តល្អៗដែលមានក្នុង JFF Plus ព្រោះភាពយន្តដែលចាក់បញ្ចាំងលើ JFF Plus មានរយៈពេលតែ២៤ប៉ុណ្ណោះ បន្ទាប់ពីរំលងហួសកាលវិភាគចាក់បញ្ចាំង លោកអ្នកពុំអាចទស្សនារឿងក្នុងថ្ងៃដែលរំលងហើយបាននោះទេ។

 

 

ងាយៗដើម្បីអាចចូលទស្សនាមហោស្រពភាពយន្តជប៉ុនតាមអនឡាញ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ JFF Plus: Online Festival រួចស្វែងរកពាក្យថា Join ដើម្បីបង្កើតគណនីផ្ទាល់ខ្លួនសម្រាប់ការទស្សនាជាការស្រេច។

 

 

ដើម្បីបង្កើតបានគណនីផ្ទាល់ខ្លួនសម្រាប់ទស្សនាភាពយន្តបាន លោកអ្នកគ្រាន់តែទស្សនាវីដេអូបន្ទាប់នេះ រួចធ្វើតាមការណែនាំជាការស្រេច។

 


ក្រៅពីបានទស្សនាភាពយន្តល្អៗហើយនោះ អ្នកទស្សនាលើសពី៥រឿងក៏អាចមានឱកាសទទួលបានរង្វាន់ជាអាវយឺត កែវទឹក និងថង់បរិស្ថាន ដ៏ស្រស់ស្អាតផងដែរ។ ដើម្បីទទួលបានរង្វាន់ទាំងនោះ លោកអ្នកគ្រាន់តែ៖


1) មើលរឿងយ៉ាងតិចឲ្យបាន៥ ក្នុងចំណោម២៧រឿងរបស់មហោស្រព
2) រៀបរាប់ចំណងជើងទាំង៥ដែលអ្នកបានមើល ហើយជ្រើសរើសយក១រឿង ធ្វើជាវីដេអូ (Film review) និយាយពីចំណាប់អារម្មណ៍ និងមូលហេតុដែលចូលចិត្ត។
3) ផ្ញើវីដេអូរបស់អ្នក មកផេកផ្លូវការរបស់ Japanese Film Festival Cambodia។

 


វីដេអូ (Film review) ដែលត្រូវបានជ្រើសរើស នឹងត្រូវផុសវីដេអូលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មហោស្រព។ ក្នុងករណីមានការផ្លាស់ប្តូរ មហោស្រពភាពយន្តជប៉ុន-កម្ពុជានឹងជូនដំណឹងពេលក្រោយ។

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក Japanese Film Festival Cambodia

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024