ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

វឌ្ឍនាកា នឹងក្លាយ​ជា​ទូត​សុឆន្ទៈ ដែល​មាន​តម្លៃ​ខ្លួន​ ខ្ពស់​ជាង​គេ ​នៅ​កម្ពុជា​

៣០ តុលា ២០១៦ | កីឡា

 

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នឹងក្លាយជាកីឡាករ បាល់ទាត់ ដែលទទួល​ចំណូល ខ្ពស់​ជាងគេបំផុត នៅកម្ពុជា ​ក្នុងនាមជា​ទូតសុឆន្ទៈ (Brand Ambassador) នៅពេល​កីឡាករវ័យ ​២១ឆ្នាំរូបនេះ​ ចុះកិច្ចសន្យាជា​ផ្លូវការ ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ SEATEL នៅម៉ោង ៣រសៀល​ ថ្ងៃចន្ទ ទី១១ ខែមករា ​ឆ្នាំ២០១៦នេះ។

ប្រភពជិតស្និទ្ធ ពីក្លិបបឹងកេតអង្គរ បង្ហើបឱ្យ Keiladaily ដឹងថា​តម្លៃខ្លួនជា Brand Ambassador របស់កីឡាករឆ្នើម​ជាងគេ ប្រចាំលីគ​កំពូលកម្ពុជា​ និងពាន Toyota Mekong Club Championship រូបនេះ​ខ្ពស់ជាងគេ​បង្អស់ ក្នុង​ចំណោម កីឡាករ​បាល់ទាត់កម្ពុជា​។

ក្នុងរដូវកាល ២០១៥ កន្លងទៅ វឌ្ឍនាកា ស៊ុតចូលទី ៣៧គ្រាប់ ​ក្នុងលីគកំពូលកម្ពុជា គ្រងស្បែក​ជើងមាស និងស៊ុតចូល​ទី​បាន ៥​គ្រាប់ ​ពីការ​ចូលលេង ​៤ប្រកួត​ ក្នុងពាន​រង្វាន់ Toyota Mekong Club Championship 2015​៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024