ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់របស់ប្រទេសអ៊ឺរ៉ង់ត្រូវគេធ្វើឃាត

២៨ ​វិច្ឆិកា ២០២០ | ព័ត៌មានអន្តរជាតិ

 

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ឺរ៉ង់ជាន់ខ្ពស់ម្នាក់ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណធ្វើឃាត នៅជាយទីក្រុងតេហេរ៉ង់ នៅថ្ងៃសុក្រ។ នេះបើតាមការអោយដឹងពីរដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ង់។

 

 

 

 

រដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ង់ លោក ចេវាត ហ្សារីហ្ស(Javad Zarif) បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញធ្វីតធ័រថា «ភេរវជនបានធ្វើឃាតអ្នកវិទ្យាសាស្ត្រអ៊ឺរ៉ង់ដ៏បវរម្នាក់នៅថ្ងៃនេះ។

 

នៅលើបណ្តាញធ្វីតធ័រក៏សរសេរដែរថា ទង្វើដ៏កំសាកនេះ បានបង្ហាញពីភាពអស់សង្ឃឹមរបស់ជនល្មើស។ ជាមួយគ្នា អ៊ឺរ៉ង់បានចង្អុលបង្ហាញដាក់ការសង្ស័យខ្ពស់ទៅលើប្រទេសអ៊ីស្រាអ៊ែល។

 

នៅលើសារធ្វីតធ័រដដែល អ៊ឺរ៉ង់បានអំពាវនាវអោយសហគមន៍អន្តរជាតិជាពិសេសសហភាពអ៊ឺរ៉ុប បញ្ចប់បទដ្ឋានទ្វេរដងដ៏គួរអោយខ្មាស់អៀនរបស់ពួកគេនិងបានហៅការសម្លាប់អ្នកជំនាញនុយក្លេអ៊ែរជាន់ខ្ពស់អ៊ឺរ៉ង់ថាជាសកម្មភាពភេរវកម្មផងដែរ។

 

 

 

 

ហេតុការណ៍ធ្វើឃាតបានកើតឡើង នៅពេលលោក ម៉ូសេន ហ្វាករីហ្សាដេហ(Mohsen Fakhrizadeh) វិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ឺរ៉ង់ជាន់ខ្ពស់ម្នាក់ធ្វើដំណើរក្នុងរថយន្តឯកជន

របស់លោករួមជាមួយសមាជិកគ្រួសារ។ នេះបើយោងតាមអាជ្ញាធរអ៊ឺរ៉ង់។ ខ្មាន់កាំភ្លើងបានបាញ់រះទៅលើអ្នកជំនាញវិទ្យាសាស្ត្រនុយក្លែអ៊ែរអ៊ឺរ៉ង់ ធ្វើអោយអ្នកនៅក្នុងរថយន្តរងរបួសធ្ងន់។

 


លោក ម៉ូសេន ហ្វាករីហ្សាដេហ(Mohsen Fakhrizadeh) វិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ឺរ៉ង់ជាន់ខ្ពស់ បានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រោយមកលោកស្លាប់បាត់បង់ជីវិតដោយសាររងរបួសធ្ងន់។

អគ្គរក្សរបស់លោក ក៏គេអោយដឹងមកថារងរបួសធ្ងន់ផងដែរ។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងនៅឡើយ ថាតើមានមនុស្សប៉ុន្មាននាក់ស្លាប់។

 


លោក ម៉ូសេន ហ្វាករីហ្សាដេហ(Mohsen Fakhrizadeh) វិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ឺរ៉ង់ជាន់ខ្ពស់ ជាឥស្សរៈជនសំខាន់ទី២ហើយដែលត្រូវធ្វើឃាត បន្ទាប់ពីលោកឧត្តមសេនីយ៍កាសេម សូលីម៉ានី( Qassem

Soleimani) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែនអាកាសរបស់យោធាអាមេរិកកាលពីខែមករាឆ្នាំនេះឡើយ។

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024