ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្រទេសមួយចំនួននៅទ្វីបអាស៊ីរកឃើញអត្រាឆ្លងរាលដាលប្រចាំថ្ងៃនៃជំងឺខូវីដ១៩ខ្ពស់បំផុត

២៨ ​វិច្ឆិកា ២០២០ | ព័ត៌មានអន្តរជាតិ

 

ស្ថានភាពជំងឺខូវីដ១៩នៅប្រទេសខ្លះនៃទ្វីបអាស៊ី ហាក់ដូចជាមិនបានធូរស្បើយទេ។ បើគេក្រឡេកទៅមើលប្រទេសជប៉ុន ឥណ្ឌា និងទីក្រុងហុងកុង, អត្រាឆ្លងរាលដាលប្រចាំថ្ងៃបានឡើងដល់កម្រិតខ្ពស់បំផុត។

 

 

 

 

នៅឥណ្ឌា គេរកឃើញមនុស្សស្លាប់១៩នាក់ដែលស្នាក់នៅក្នុងបន្ទប់ចត្តាឡីស័ក។ ឥណ្ឌាក៏មានអត្រាស្លាប់ខ្ពស់ដោយសារជំងឺនេះផងដែរនៅក្នុងចំណោមមនុស្សចាស់។ ចំនួនអ្នកឆ្លងសរុបនៅឥណ្ឌាកើនឡើងដល់ជាង៩លាន ៣សែននាក់ ដែលធ្វើឲ្យប្រទេសនេះនៅតែបន្តគ្រប់គ្រងតំណែងលេខ២នៅលើពិភពលោក។

 

នៅប្រទេសជប៉ុន ជាពិសេសទីក្រុងតូក្យូ គេរកឃើញអ្នកឆ្លងថ្មី៥៧០នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុត។ អភិបាលក្រុងតូក្យូយល់ថាអត្រានេះអាចនឹងកើនឡើងដល់១ពាន់នាក់ ឬលើសនេះក្នុង១ថ្ងៃៗ។

 

អាជ្ញាធរបានស្នើសុំឲ្យសេវាមួយចំនួន ដូចជាក្លឹបកម្សាន្ត និងភោជនីយដ្ឋានជាដើម គួរតែកាត់បន្ថយចំនួនម៉ោងសម្រាប់បើកដំណើរការអាជីវកម្មរបស់ខ្លួន។ នៅទីក្រុងហុងកុង, អាជ្ញាធររកឃើញអ្នកឆ្លងថ្មី៩២នាក់ទៀត ដែលគេចាត់ទុកថាជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីដើមខែសីហា។ ក្លឹបកម្សាន្ត និងរង្គសាលត្រូវផ្អាកដំណើរការរយៈពេល១អាទិត្យ៕

 

 


ប្រែសម្រួល៖អនសំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024