ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ពួកបាតុករថៃបង្ហាញការប្រឆាំងជំទាស់ជាដាច់ខាតចំពោះគម្រោងធ្វើរដ្ឋប្រហារយោធាណាមួយនាពេលអនាគត

២៨ ​វិច្ឆិកា ២០២០ | ព័ត៌មានអន្តរជាតិ

 

ពួកបាតុកររាប់ពាន់នាក់នៅប្រទេសថៃបានចេញមុខប្រឆាំងដាច់ខាត ចំពោះគម្រោងធ្វើរដ្ឋប្រហារយោធាណាមួយ។

 

 

 

 

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីគេទទួឡដំណឹងល្ហៀងៗថាពួកយោធាអាចនឹងធ្វើរដ្ឋប្រហារ ដើម្បីរំលាយរដ្ឋាភិបាលខ្លួនឯងចោល និងបញ្ចប់វិបត្តិនយោបាយ។ ទោះជាយ៉ាងណាក្ដី, ពួកបាតុករយល់ថាវិបត្តិនេះមិនពិបាកដោះស្រាយទេ សំខាន់ឲ្យតែលោកប្រាយុទ្ធចាន់អូចាយល់ព្រមចុះចេញពីតំណែងដោយសន្តិវិធី។

 

ពួកបាតុករអះអាងថាពួកគេបាន និងកំពុងតែខិតខំទប់ស្កាត់គម្រោងធ្វើរដ្ឋប្រហារដែលអាចកើតមានជាយថាហេតុ និងព្យាយាមបញ្ចៀសករណីនេះតាមគ្រប់រូបភាព។

 

គួរកត់សម្គាល់ថានៅក្នុងសប្ដាហ៍នេះ ទាំងលោកប្រាយុទ្ធចាន់អូចា និងអគ្គបញ្ជាការកងទ័ពថៃបានចេញមុខបដិសេធជាបន្តបន្ទាប់ថា «ប្រទេសថៃនឹងមិនមានរដ្ឋប្រហារយោធាដូចពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយជាដាច់ខាត»។

 

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលថៃក៏បានគូសបញ្ជាក់បន្ថែមផងដែរថារដ្ឋាភិបាលគ្មានការចាំបាច់ដើម្បីប្រើប្រាស់ច្បាប់អាជ្ញាសឹក ឬធ្វើរដ្ឋប្រហារទេ៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024