ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនអាស់ស្ត្រាហ្សេនេកាត្រៀមពិសោធវ៉ាក់សាំងឡើងវិញ ដើម្បីធានាប្រសិទ្ធភាពប្រឆាំងជំងឺខូវីដ១៩

២៨ ​វិច្ឆិកា ២០២០ | ព័ត៌មានអន្តរជាតិ

 

វ៉ាក់សាំងរបស់ក្រុមហ៊ុនអាស់ស្ត្រាហ្សេនេកា សហការជាមួយសាកលវិទ្យាល័យអក់ស្វឺត (Oxford) (ដែលអះអាងថា
ផលិតបានជោគជ័យហើយកាលពីពេលថ្មីៗនេះ) ស្រាប់តែវ៉ាក់សាំងនេះជួបនឹងភាពចម្រូងចម្រាស់នៅក្នុងដំណាក់កាលចុងក្រោយ។ ពោលគឺ វ៉ាក់សាំងនេះបានធ្វើពិសោធនៅក្នុងចំណោមមនុស្សតិចជាងការរំពឹងទុក។ ដូច្នេះ ប្រសិទ្ធភាពរបស់វាមិនអាចទទួលស្គាល់ជាទូទៅបានទេ។

 

 

 

 

វ៉ាក់សាំងរបស់អាស់ស្ត្រាហ្សេនេកាអាចនឹងត្រូវពន្យារពេលទទួលស្គាល់ជាផ្លូវការពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ អ្នកវិទ្យាសាស្ត្រកាន់តែច្រើនឡើងៗចាប់ផ្ដើមសង្ស័យថាវ៉ាក់សាំងនេះទំនងជាមិនមានប្រសិទ្ធភាព៩០% ដូចការអះអាងនោះទេ ពីព្រោះតួលេខនេះទទួលបានពីការធ្វើពិសោធនៅក្នុងចំណោមអ្នកស្ម័គ្រចិត្តមួយក្រុមតូច។

 

អាស់ស្ត្រាហ្សេនេកាខ្លួនឯងក៏ទទួលស្គាល់ថាដែរថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព៧០% នៅក្នុងការពិសោធដំណាក់កាលចុងក្រោយនៅអង់គ្លេស និងប្រេស៊ីល។ បើនិយាយក្នុងក្រងខណ្ឌទូលំទូលាយ, វ៉ាក់សាំងនេះមានប្រសិទ្ធភាព៦២%។ ទោះជាយ៉ាងណាក្ដី ប្រសិទ្ធភាពកម្រិតនេះ គឺលើសពីគ្រប់គ្រាន់សម្រាប់ការទទួលស្គាល់ជាផ្លូវការ ព្រោះសហរដ្ឋអាមេរិក និងអង្គការសុខភាពពិភពលោកកំណត់ប្រសិទ្ធភាពត្រឹម៥០% អាចចាត់ទុកជាបានការ។

 

បញ្ហាចោទរបស់វ៉ាក់សាំងនេះនៅត្រង់ថាការពិសោធកន្លងមកធ្វើឡើងនៅក្នុងចំណោមមនុស្សតិចតួច បើប្រៀបធៀបជា១ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។ ដូច្នេះ វាអាចមានកម្រិតល្អៀងគ្នាខ្លាំងនឹងប្រសិទ្ធភាពជាក់ស្ដែង។ តាមពិត អាស់ស្ត្រាហ្សេនេកា មានប្រសិទ្ធភាព៩០%ប្រហាក់ប្រហែលគ្នា បើប្រៀបធៀបនឹងវ៉ាក់សាំងរបស់ហ្វាយហ្សឺ និងម៉ូដឺណា។

 

ប៉ុន្តែ៩០%របស់អាស់ស្ត្រាហ្សេនេកា បានមកពីការពិសោធមនុស្សជាង២ពាន់ ៧រយនាក់។ ចំណែក៩០%របស់ហ្វាយហ្សឺ និងម៉ូដឺណា បានមកពីការពិសោធមនុស្សរាប់ម៉ឺននាក់។ នៅក្នុងស្ថានភាពមិនច្បាស់លាស់បែបនេះ, អាស់ត្រាហ្សេនេកានឹងពិសោធវ៉ាក់សាំងរបស់ខ្លួនម្ដងទៀត លើកនេះធ្វើឡើងនៅក្នុងទ្រង់ទ្រាយធំទូទាំងពិភលោក៕

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024