ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

កណ្តាប់ដៃនិងពោះវៀនជ្រូកហោះពេញសាលសភាកោះតៃវ៉ាន់ដោយសារមិនយល់ស្របគ្នាលើការនាំចូលសាច់ជ្រូកអាមេរិក

២៧ ​វិច្ឆិកា ២០២០ | ព័ត៌មានអន្តរជាតិ

 

សមាជិកសភាគណបក្សគួមីងតាំងដែលជាគណបក្សប្រឆាំងដ៏ធំរបស់ដែនកោះតៃវ៉ាន់ បានគប់ពោះវៀនជ្រូក និងប្រើកណ្តាប់ដៃប៉ះទង្គិចគ្នាជាមួយសមាជិកសភាផ្សេងទៀតនៅក្នុងសភា កោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ ខណៈដែលពួកគេព្យាយាមបញ្ឈប់នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ឆ្លើយសំនួក្នុងជម្លោះការនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិក។

 

 

 

 

ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រីសៃអ៊ីញវេន (Tsai Ing-wen) បានប្រកាសនៅក្នុងខែសីហាថា រដ្ឋាភិបាលរបស់លោកស្រីចាប់ពីថ្ងៃទី១មករាឆ្នាំ២០២១ នឹងអនុញាតិអោយមានការនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិកដែលមានផ្ទុកសារធាតុរ៉េកថូផាមីន(ractopamine)។ រ៉េកថូផាមីន(ractopamine) ជាសារធាតុ រ៉េកថូផាមីន(ractopamine) សារធាតុបន្ថែមដែលបង្កើនភាពគ្មានខ្លាញ់ ប៉ុន្តែសារធាតុនេះត្រូវហាមឃាត់សម្រាប់សត្វជ្រូកនៅកោះតៃវ៉ាន់ ក៏ដូចជានៅប្រទេសចិន និងសហភាពអ៊ឺរ៉ុបដោយសារកង្វល់លើសុវត្ថិភាពសត្វ និងមនុស្ស។

 

 

ស្របពេលដែលចំណាត់ការនេះទទួលបានការស្វាគមន៍ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឃើញថា គណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់គឺគណបក្សគួមីងតាង បានផ្តើមការប្រឆាំងដ៏ខ្លាំងផងដែរចំពោះសេចក្តីសម្រេចនេះរួមបន្ថែមពីលើកង្វល់របស់មហាជនពីបញ្ហាសុវត្ថិភាពស្បៀងអាហារ។

 

 

 

 

 

 

 

ចាប់តាំងពីសម័យប្រជុំសភាចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា គណបក្សគួមីងតាំង បានរាំងខ្ទប់មិនអោយនាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោកស៊ូ សេងឆាង(Su Tseng-chang) ថ្លែងរបាយការណ៍ហើយឆ្លើយសំនួរឡើយ ដោយបង្កចលាចលនៅលើវេទិកាដែលនាយករដ្ឋមន្ត្រីត្រូវនិយាយ ដើម្បីបង្ហាញពីប្រឆាំងនឹងសេចក្តីសម្រេចដែលប្រធានាធិបតីកោះតៃវ៉ាន់អោយនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិក។

 

នៅពេលលោកស៊ូចាប់ផ្តើមនិយាយ សមាជិកសភាគណបក្សគួមីងតាំងបានចាប់ផ្តើមគប់ពោះវៀនជ្រូក ហើយខ្លះក៏ប្រើកណ្តាប់ដៃដាល់គ្នា។

 

 តៃវ៉ាន់ជាដែនកោះប្រជាធិបតេយ្យ ហើយការប៉ះទង្គិចគ្នានៅក្នុងសភា មិនមែនជារឿងខុសប្រក្រតីអ្វីទេនៅកោះតៃវ៉ាន់។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024