ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ព្រះអង្គម្ចាស់ស៊ុយអែត និងព្រះមហេសីតេស្តវិជ្ជមានជំងឺកូវីដ១៩

២៧ ​វិច្ឆិកា ២០២០ | កម្សាន្ដ

ព្រះអង្គម្ចាស់នៃប្រទេសស៊ុយអែតព្រះនាម Carl Phillip (ខាល ហ្វីលីព) រួមជាមួយព្រះមហេសីទ្រង់ព្រះនាម Sofia (សូហ្វៀរ) បានតេស្តវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមការប្រកាសរបស់រាជវាំងស៊ុយអែត ។


ព្រះអង្គម្ចាស់នៃប្រទេសស៊ុយអែតព្រះនាម Carl Phillip (ខាល ហ្វីលីព) រួមទាំងព្រះមហេសីរបស់ទ្រង់បានតេស្តវិជ្ជមានជំងឺកូវីដ១៩ ក្រោយពីបានចេញរោគសញ្ញាស្រាល ដែលមានអាការៈដូចជាកើតជំងឺផ្ដាសាយ។

 


នាពេលនេះព្រះអង្គម្ចាស់ និងព្រះមហេសីកំពុងធ្វើការចត្តាឡឺស័កក្នុងលំនៅឋានរបស់ទ្រង់ ជាមួយនឹងបុត្រចំនួនពីរអង្គរបស់ទ្រង់ ប៉ុន្តែបើតាមការឲ្យដឹងពីរាជវាំងស៊ុយអែតកាលពីថ្ងៃព្រហស្បតិ៍ ទ្រង់ទាំងពីរស្ថិតក្នុងស្ថានភាពមួយដែលធូរស្រាលមិនមានអ្វីជាការបារម្ភនោះទេ។

 


គួរបញ្ជាក់ថាក្រោយពីការតេស្តវិជ្ជមានជំងឺកូវីដ១៩លើព្រះអង្គម្ចាស់ Carl Phillip (ខាល ហ្វីលីព) និងព្រះនាង Sofia (សូហ្វៀរ) រួចមក ព្រះអង្គ និងព្រះមហាក្សត្រី រួមទាំងព្រះនាង Victoria (វីកតូរីយ៉ា) និងព្រះអង្គម្ចាស់ Daniel (ដានីញ៉ែល) នឹងត្រូវធ្វើតេស្តជាបន្តបន្ទាប់ ទោះបីជាពួកទ្រង់មិនមានបញ្ចេញរោគសញ្ញាក្ដី។

 


ចាប់តាំងពីចុងខែតុលាមកគេសង្កេតឃើញករណីកូវីដ១៩ក្នុងប្រទេសស៊ុយអែតមានការកើនឡើងខ្លាំង ដោយគិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកានេះ ប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ១៩សរុបជាង ពីរសែនបីម៉ឺនប្រាំមួយពាន់ករណី (236 000) និងមានអ្នកស្លាប់សរុបជាង ៦៦០០នាក់ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024