ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

បង្ហាញមុខអ្នកជំនួសតំណែង Johnny Depp ក្នុងភាពយន្ត “Fantastic Beasts” វគ្គថ្មី

២៧ ​វិច្ឆិកា ២០២០ | កម្សាន្ដ

តារាសម្ដែង Mads Mikkelsen (ម៉េដស៍ ម៉ាយឃេលសិន) នឹងត្រូវជ្រើសរើសឲ្យដើរតួជាតួអង្គចិត្តអាក្រក់ ក្នុងភាពយន្ត “Fantastic Beasts” វគ្គថ្មី ជំនួសឲ្យតារាសម្ដែង Johnny Depp (ចននីឌិប) ដែលកំពុងរងព័ត៌មានអាស្រូវ។

 


តារាសម្ដែងសញ្ជាតិដាណឺម៉ាកឈ្មោះថា Mads Mikkelsen (ម៉េដស៍ ម៉ាយឃេលសិន) ថ្មីៗនេះត្រូវបានផលិតកម្ម Warner Brothers សម្រេចជ្រើសយកជាអ្នកដើរតួជំនួសតារាសម្ដែង Johnny Depp (ចននីឌិប) ក្នុងភាពយន្ត “Fantastic Beasts” វគ្គថ្មី។

 


គួរបញ្ជាក់ថា តារាសម្ដែង Mads Mikkelsen (ម៉េដស៍ ម៉ាយឃេលសិន) ដែលបច្ចុប្បន្នមានវ័យ ៥៥ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះតាមរយៈការដើរតួជាឃាតកដៃឆៅមួយក្នុងរឿងភាគ “Hannibal”  (ហាននីប៉ល) របស់ទូរទស្សន៍អាមេរិក។

 

សម្រាប់ភាពយន្ត “Fantastic Beasts” វគ្គថ្មី លោកនឹងត្រូវដើរតួជា Gellert Grindelwald (ហ្គេលឡឺត ហ្គ្រីនដេលវ៉ល) ដែលជាតួអង្គចិត្តអាក្រក់ម្នាក់។

 


សូមរំលឹកថាតារាសម្ដែងវ័យ ៥៧ឆ្នាំ Johnny Depp (ចននីឌិប) បានរបូតតំណែងក្នុងភាពយន្ត “Fantastic Beasts” វគ្គថ្មី កាលពីដើមខែកន្លងទៅនេះ ក្រោយពីរូបលោកបានចាញ់ក្ដីតទល់នឹងកាសែតអង់គ្លេសមួយពាក់ព័ន្ធការផ្សាយអត្ថបទថាលោកបានប្រើហិង្សាដាក់ប្រពន្ធ។

 

 

ភាពយន្ត “Fantastic Beasts” វគ្គថ្មីដែលនឹងជាវគ្គទីបី នៃវគ្គសរុបចំនួន ៥ មិនទាន់កំណត់យកចំណងជើងនៅឡើយទេ ប៉ុន្តែរំពឹងថានឹងចាក់បញ្ចាំងក្នុងខែកក្កដា ឆ្នាំ ២០២២។

 

 

យោងតាមរបាយការណ៍ពី Box Office Mojo ខ្សែភាពយន្ត“Fantastic Beasts” ពីរវគ្គកន្លងទៅអាចរកចំណូលសរុប ១,៥ ពាន់លានដុល្លារអាមេរិកនៅទូទាំងពិភពលោក ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024