ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តម្លៃ​ទុន​វិនិយោគ​ នៅ​ក្នុង​វិស័យ​សំណង់ ​ឆ្នាំ​២០១៥​ លក់មាន​ប្រមាណ​ ជាង​ ៣ពាន់​លាន​ ដុល្លារ​អាមេរិក

៣០ តុលា ២០១៦ | សេដ្ឋកិច្ច

 

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ នៅក្នុង ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ គម្រោងសាងសង់បុរីលំនៅឋាន អគារពាពាណិជ្ជកម្ម អគារខុនដូរ អគារស្នាក់នៅរួម និង សំណង់អគារផ្សេងៗទៀត នៅទូទាំង ប្រទេសមានចំនួនសរុប ២៣០៥ គម្រោង ដែលមានទឹកប្រាក់សាង់សង់ជាង ៣ពាន់លាន ដុល្លារ កើន ៣៣ %ធៀបនឹងឆ្នាំ ២០១៤។

វិស័យសំណង់ នូវតែជាវិស័យសំខាន់ជាងគេមួយ ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និង ជម្រុញអោយការអភិវឌ្ឍ ប្រទេសកម្ពុជា កាន់តែប្រសើរក្នុង ឆ្នាំ២០១៥ កន្លងទៅនេះ។ វិស័យនេះ បានចូលរួមចំណែក ផ្តល់ការងារជូន ប្រជាពលរដ្ឋកម្ពុជា ប្រមាណពី ២០ម៉ឺនទៅ២៥ម៉ឺននាក់ ទូទំាងប្រទេស។ ក្នុងនោះនៅរាជធានីភ្នំពេញពី ៩ម៉ឺន​ ទៅ១០ម៉ឹននាក់ ធៀបកាលពីឆ្នាំទៅមិញ កើនឡើងទ្វេរដង។ គិតចាប់ពីខែមករា ដល់ខែធ្នូក្នុងឆ្នាំ២០១៥ ក្រសួងរៀបចំដែនដី បានផ្តល់លិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ ចំនួន ១១១ គម្រោង បិតការដ្ឋានសាង​ សង់ ​៥៥ គម្រោង និងផ្តល់លិខិតជួសជុល ១០គម្រោង។

ក្នុងនោះដែរ ក្រុមហ៊ុនសិក្សារគម្រោងប្លង់ និងសាងសង់ចំនួន ២៨៧ ក្រុមហ៊ុន ក្រុមហ៊ុនបរទេស៩២ និងក្នុងស្រុក១៩២ ក្រុមហ៊ុនដោយឡែក​ ចំនួន​អគារ​​ខ្ពស់ៗ នៅក្នុងរាជធានីភ្នំពេញ កម្ពស់ចាប់ពី ៥ជាន់ ឡើងទៅ ៥៥ជាន់ មាន ៦៨៥ អគារ ដែលមានបន្ទប់ស្នាក់នៅសរុបជាង ១ម៉ឺនយូនីត។ យោងតាមទិន្នន័យ ដែលទទួលបានពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា កំណើនផលិតផលសរុប ក្នុងឆ្នាំ២០១៥ កើនឡើង ជិត ៧%​  វិស័យ​សំណង់កើនជាង ១៧% និង វិស័យអចលនទ្រព្យ និង ជំនួញកើនជិត១៩%៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024