ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្ពុជា​ធ្វើ​ការ​សិក្សា ​ស្តី​ពី​ប្រព័ន្ធ​ ចុះ​បញ្ជី​ប្រកាស ​នីយ​ប័ត្រ​តក្ត​កម្ម​ ពី​ការិយាល័យ​ នីយ​ប័ត្រ​តក្ត​កម្ម​ អឺរ៉ុប​ដើម្បី​ជំរុញ​ការ ការ​អនុវត្ត​ន៍​ប្រកាស​ នីយត្រតក្ត​កម្ម​ នៅ​កម្ពុជា

៣០ តុលា ២០១៦ | សេដ្ឋកិច្ច

 

ក្រសួងឧស្សាហកម្ម និងសិប្បកម្មបាន ធ្វើការសិក្សា ស្តីពីសុពលភាពប្រកាស នីយប័ត្រតក្កកម្ម ជាច្បាប់ការពារកម្មសិទ្ធិបញ្ញា របស់ការិយាល័យប្រកាស នីយបត្រតក្កកម្ម អឺរ៉ុប។ តំណាង ក្រសួងឧស្សាហកម្ម និង សិប្បកម្មលើកឡើងថា  កម្ពុជា មានច្បាប់ស្តីពីប្រកាស នីប័ត្រតក្តកម្ម ជាច្បាប់ការពារកម្មសិទ្ធិបញ្ញា ជាង១០ឆ្នាំមកហើយ ប៉ន្តែដោយសារតែ កង្វះខាត ធនធានមនុស្ស កម្ពុជានៅមិនទាន់អាច មានលទ្ធភាព ក្នុងការអនុវត្តន៍ច្បាប់នៅឡើយ។

ថ្លែងក្នុងកម្មសិក្ខាសិលា ស្តីពីសុពលភាពប្រកាស នីយបត្រតក្កកម្ម របស់ការិយាល័យប្រកាស នីយត្រតក្តកម្មអឺរ៉ុប ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្មមានប្រសាសន៍ថា សិក្ខានេះនឹងជួយឲ្យកម្ពុជា រៀនសូត្របន្ថែម ពីសហគមន៍អឺរ៉ុប និងអាចធ្វើកិច្ចសហប្រតិបត្តិការណ៍ ជាមួយហគមន៍អឺរ៉ុប ទាក់ទងនឹងការអនុវត្តន៍ប្រកាស នីយបត្រតក្តកម្ម នៅកម្ពុជា ខណៈដែលកម្ពុជា មិនទាន់អាចមានលទ្ធភាព អនុវត្តន៍ច្បាប់នេះនៅឡើយ។

រដ្ឋមន្រ្តី រូបនេះ បានបន្ថែមទៀតថា ប្រកាសនីយបត្រតក្តកម្ម មានសារៈសំខាន់ណាស់ សម្រាប់ វិស័យឯកជន ដើម្បីអះអាងថា របបគំហើញថ្មី របស់ខ្លួននឹងត្រូវបានកាពារ ដោយច្បាប់យ៉ាងតឹងរឹង។ ដោយសារកម្ពុជា មានការខ្វះខាត ខាងអ្នកជំនាញក្នុងការត្រួតពិនិត្យប្រកាស និយត្រតក្តកម្ម ឯកឧត្តមចម ប្រសិទ្ធ បន្តថា កន្លងមកកម្ពុជា បានសហការណ៍ជា ប្រទេសសិង្ហបុរី ដើម្បីធ្វើការបញ្ហានេះ ហើយកម្ពុជា ក៍នឹងសហការណ៍ ជាមួយការិយាល័យប្រកាស នីយត្រតក្តកម្មអឺរ៉ុប បន្លែមទៀត ដើម្បីជំរុញការអនុវត្តន៍ ប្រកាសនីយត្រតក្តកម្ម នៅកម្ពុជា៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024