ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ រម្លឹកបន្ថែមអំពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ និងសហគ្រាស​

១១ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

អត្ថបទ និងរូបភាព៖ ក្រុមការងារ PNN​​អានផ្ទាល់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានចេញសេចក្ដី​ជូនដំណឹងមួយ ដោយ​ក្រើន​​រំលឹកបន្ថែមអំពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមបណ្ដារោងចក្រ សហគ្រាស។

 


ដើម្បីបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាម​បណ្ដារោង​ចក្រ សហគ្រាសនានា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើន​រំលឹកសាជាថ្មីម្ដងទៀត ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេស​រោង​ចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបន្តអនុវត្តឲ្យ​បានត្រឹមត្រូវ តាមសេចក្ដីណែនាំរបស់ក្រសួង កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ដីពី ​ការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស និងតាមសេចក្ដីណែនាំនានា​របស់ក្រសួងសុខា​ភិបាល ពាក់ព័ន្ធនឹងវិធានការបង្ការ និងទប់​ស្កាត់ជំងឺកូវីដ-១៩។

 


វិធានការ ៦ចំណុច ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកបង្ហាញ រួមមាន ផ្សព្វផ្សាយ និងណែនាំ ជាប្រចាំដល់កម្មករនិយោជិតអំពីវិធានអនាម័យ សុវត្ថិភាព និងសុខភាពការងារ ជាពិសេសវិធានការបង្ការជំងឺកូវីដ១៩ រៀបចំ​ឲ្យមានទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃ នៅតាមមាត់ច្រកចដេញចូលអគារ សម្រាប់​កម្មករនិយោជិតលាងសម្អាតដៃ រៀបចំឲ្យមានការវាស់កម្តៅ និងរៀបចំ​បម្រុងទុក​ម៉ាស់​ឲ្យបានគ្រប់គ្រាន់ ជាដើម៕
 

 

អត្ថបទ៖ ខឿន សាឃាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024