ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្ពុជា​រៀប​ចំ​វេទិការ ​ស្រូវ​-អង្ករ ​លើក​ទី៥​ នៅ​ចុង​ខែ​នេះ

៣០ តុលា ២០១៦ | សេដ្ឋកិច្ច

 

ទាក់ទងនឹង ការត្រៀមខ្លួនចូល ក្នុងសហគមសេដ្ឋកិច្ច អាស៊ានដដែល តែវិស័យស្រូវអង្ករវិញ។ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើសន្និសិទ សារព័តមាន​ មួយនៅថ្ងៃស្អែក ដើម្បីត្រៀមខ្លួន រៀបចំវេទិកា ស្រូវ-អង្ករ ប្រចាំឆ្នាំលើកទី៥ និងដើម្បីពិភាក្សា ជាមួយដៃគូរពាក់ព័ន្ធ ក្នុងការស្វែងរកយុទ្ធសាស្រ្ត ត្រៀម​ខ្លួន ការប្រកួតប្រជែង ក្នុងបរិបទ នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

សហព័ន្ធ ស្រូវ-អង្ករ កម្ពុជានឹងរៀបចំវេទិកា ស្រូវអង្ករ លើកទី៥ រយៈពេលបីថ្ងៃនេះចុង ខែមករានេះ គឺនៅថ្ងៃទី ២៤ ២៥ ដល់ថ្ងៃទី ២៦ ដោយមានវត្តមាន ​ចូលរួមពីសម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា។

សហព័ន្ធនឹងរៀបចំ សន្និសិទសារព័តមានទុកជាមុន នៅថ្ងៃស្អែកនៅសណ្ឋាគា សុខាភ្នំពេញ។ បើយោងតាមសេចក្តីប្រកាស ពីសហព័ន្ធ ស្រូវ-អង្ករ គោល​បំណងនៃការធ្វើវេទិការនេះ គឺដើម្បីប្រមូលផ្តុំ ភាគីពាក់ព័ន្ធ ក្នុងវិស័យ ស្រូវអង្ករ រូមមានសមាគម អ្នកផលិតស្រូវ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនកែឆ្នៃ​ និង ក្រុមហ៊ុននាំចេញអង្ករ និងតំណាងស្ថាប័នរដ្ឋាភិបាលនានា ដើម្បីពិភាក្សាស្វែងរកផែនការ យុទ្ធសាស្រ្តសម្រាប់ពង្រឹង ភាពប្រកួតប្រជែង។ វេទិការនេះក៏នឹងធ្វើឡើង ដើម្បីត្រៀមខ្លួន ក្នុងការស្វែងរកយុទ្ធសាស្រ្ត ត្រៀមខ្លួន ដើម្បីប្រកួតប្រជែង នៅពេលសមាហរណកម្មសេដ្ឋកិច្ច អាស៊ានផងដែរ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024