ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ កើនឡើងដល់ ៤៤នាក់ រីឯប្រជាជនរងគ្រោះ ឡើងដល់ជិត ៦០ម៉ឺននាក់

២៩ តុលា ២០២០ | ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា ជំនន់ទឹកភ្លៀង ទោះបីជាពេលនេះ បានថមថយ ស្រកចុះជាបណ្តើរៗហើយក្តី ប៉ុន្តែចំនួនអ្នករងគ្រោះ បានបន្តកើនឡើង។ ក្នុងនោះ មកដល់ល្ងាចថ្ងៃទី២៧ ខែតុលាម្សិលមិញ ចំនួនអ្នកស្លាប់ ដោយជំនន់ទឹកភ្លៀង បានកើនឡើងដល់ ៤៤នាក់ រីឯប្រជាជនរងគ្រោះ ឡើងដល់ជិត ៦០ម៉ឺននាក់ នៅក្នុង ២០ រាជធានី ខេត្ត។

 


របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានប៉ះពាល់ ២០រាជធានីខេត្ត ស្មើ ១២១ ក្រុងស្រុកខណ្ឌ រួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។ 

 


របាយការណ៍ដដែលបង្ហាញថា ជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ដល់ប្រជាជនប្រមាណជាង ១៤ម៉ឺនគ្រួសារ ស្មើប្រមាណជិត ៦០ម៉ឺននាក់។ ក្នុងនោះ ប្រជាជនស្លាប់ មានចំនួន ៤៤នាក់ ដោយធៀបនឹងល្ងាចថ្ងៃទី២៦ ខែតុលា គឺកើន ម្នាក់ នៅខេត្តកំពង់ធំ និងផ្ទះប៉ះពាល់ មានប្រមាណជាង ១៣ម៉ឺនខ្នង ព្រមទាំងខូចខាត ៦៣ខ្នង៕

អត្ថបទ៖ លី ម៉េងហួរ        រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024