A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

កម្ពុជាបញ្ជូនកងកម្លាំងមួកខៀវជាង៧០នាក់ ទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្ពុជាបញ្ជូនកងកម្លាំងមួកខៀវជាង៧០នាក់ ទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង

២៦ តុលា ២០២០ | ព័ត៌មានជាតិ

កងកម្លាំងរក្សាសន្តិភាពកម្ពុជា មកពីកងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ បានចេញដំណើរពីកម្ពុជាទៅកាន់ប្រទេសស៊ូដង់ខាងត្បូង កាលពីយប់ថ្ងៃទី២៥ខែតុលា ដើម្បីទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងបុព្វហេតុសន្តិភាព កិច្ចការមនុស្សធម៌នៅលើពិភពលោក ។

 

 

នៅក្នុងពេលជួបសំណេះសំណាលជាមួយកងយោធាមួកខៀវកម្ពុជាមុនចេញដំណើរ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់មិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា កងកម្លាំងដែលចេញទៅប្រទេសស៊ូដង់ខាងត្បូងនេះ គឺធ្វើឡើងដោយតម្រូវអោយមានលិខិតបញ្ជាក់ថា បុគ្គលនីមួយៗមិនមានផ្ទុកមេរោគកូវីដ១៩ និងតម្រូវអោយធ្វើចត្តាឡីស័កមុនចេញដំណើររយៈពេល១៤ថ្ងៃ ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតពេលទៅដល់តំបន់បេសកកម្ម ទើបអនុញ្ញាតអោយធ្វើការចល័តទៅកាន់ទីតាំងឈរជើង។

 

 

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលមេរោគកូវិដ១៩ ដោយមជ្ឈមណ្ឌលជាតិ ក៏បានបញ្ជូនថ្នាំពេទ្យ និងសម្ភារៈការនៃមេរោគនេះ ទៅដល់តំបន់បេសកកម្មមុនអស់ហើយដែរ។ តែទោះជាយ៉ាងណា មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ក៏បន្តក្រើនរំលឹកដល់កម្លាំងមួកខៀវកម្ពុជាទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩នេះផងដែរ។

 

 

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជាដែរថា បើទោះបីកម្ពុជាជាប្រទេសក្រីក្រនិងកំពុងប្រឈមជាមួយកូវីដ១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅកំពុងមានការវាយលុកដោយកូវីដ១៩ក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពរបស់ខ្លួនមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្តនិងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។

 

 

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទ និងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024