ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មនុស្សជិត៩០០០នាក់ត្រូវជម្លៀសចេញពីលំនៅដ្ឋាននៅពេលព្យុះម៉ូឡាវបោកបក់លើប្រទេសហ្វីលីពីន

 

 

ពលរដ្ឋហ្វីលីពីនជិត៩០០០នាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ នៅក្នុងប្រទេសហ្វីលីពីន ខណៈដែលព្យុះទីហ្វុងម៉ូឡាវ(Molave)បោកបក់លើប្រទេសហ្វីលីពីនបក់កាត់បណ្តាខេត្តជាច្រើន នៅភាគខាងត្បូងកោះលូហ្សន់(Luzon) នៅថ្ងៃអាទិត្យ បង្កអោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំង។ នេះបើតាមការអោយដឹងពីមន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយធម្មជាតិប្រទេសហ្វីលីពីន។

 

 


អាជ្ញាធរហ្វីលីពីនអោយដឹងបន្តថា ព្យុះទីហ្វុងម៉ូឡាវដ៏មានកម្លាំងខ្លាំងក្នុងល្បឿនខ្យល់១២៥គីឡូម៉ែត្រក្នុងមួយម៉ោង  បានបង្កអោយមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ហើយពលរដ្ឋត្រូវជម្លៀស ចំណែកបង្គោលភ្លើងជាច្រើនត្រូវដួលរលំ។ ស្របគ្នា អ្នកនេសាទយ៉ាងតិច១២នាក់ត្រូវបាត់ខ្លួន។

 

 


ព្យុះទីហ្វុងម៉ូឡាវ(Molave) ជាព្យុះទី១៧ដែលវាយប្រហារលើប្រទេសហ្វីលីពីននៅឆ្នាំនេះ បន្ទាប់ពីព្យុះត្រូពិចសូឌែលដែលបានវាយប្រហារលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីសប្តាហ៍មុន។

 

 

តាមការព្យាករណ៍ព្យុះទីហ្វុង ម៉ូឡាវ(Molave) នឹងចាកចេញពីប្រទេសហ្វីលីពីននៅព្រឹកថ្ងៃអង្គារ ហើយបក់ឆ្ពោះទៅប្រទេសវៀតណាម។ ទាក់ទងនឹងបញ្ហាព្យុះនាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃច័ន្ទនេះ បានចេញការព្រមានបន្ទាន់មួយអោយពលរដ្ឋរស់នៅតាមបណ្តាខេត្ត និងទីក្រុងដែលព្យុះបក់កាត់ត្រូវត្រៀមបម្រុងជាមុន។ រដ្ឋាភិបាលហ្វីលីពីនបានលើកឡើងថា អាជ្ញាធរខេត្តដែលព្យុះអាចនឹងបក់កាត់ ត្រូវត្រៀមជាស្រេចសម្រាប់ការជម្លៀសពលរដ្ឋជិត១,៣លាននាក់។

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024