ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អេហ្សីប បើកសម្ពោធគម្រោងអភិវឌ្ឍន៍ប្រាសាទពីរ៉ាមីត

២៦ តុលា ២០២០ | កម្សាន្ដ

គម្រោងការអភិវឌ្ឍន៍តំបន់ប្រាសាទពីរ៉ាមីតដើម្បីផ្លាស់ប្ដូរបទពិសោធន៍ចូលទស្សនាតំបន់ប្រាសាទដ៏អស្ចារ្យនេះ ត្រូវបានបើកសម្ពោធកាលពីពេលថ្មីៗនេះ ដែលជាកិច្ចសហប្រតិបត្តិការជាលើកដំបូងរវាងក្រុមហ៊ុនឯកជន និងអាជ្ញាធរថែរក្សាវត្ថុបុរាណរបស់អេហ្សីប។

 


ពិធីបើកសម្ពោធគម្រោងការអភិវឌ្ឍន៍តំបន់ប្រាសាទពីរ៉ាមីតដំណាក់កាលទីមួយ បានប្រព្រឹត្តទៅនៅក្នុងរដ្ឋធានី Cairo (ខៃរ៉ូ) ប្រទេសអេហ្សីបកាលពីថ្មីៗកន្លងទៅនេះ។ 

 


គម្រោងការអភិវឌ្ឍន៍នេះនឹងជួយឲ្យតំបន់ប្រាសាទពីរ៉ាមីតផ្ដល់ជូននូវសេវាកម្មល្អប្រសើរជាងមុនដល់ភ្ញៀវទេសចរ ហើយនឹងមានការផ្លាស់ប្ដូរទាំងស្រុងនូវការចូលទស្សនាតំបន់ប្រាសាទពីរ៉ាមីតផងដែរ។ 

 


ជាច្រើនទសវត្សមកហើយដែលភ្នាក់ងារមគ្គុទ្ទេសក៍បានកំណត់រយៈពេលចូលទស្សនាតំបន់ប្រាសាទពីរ៉ាមីត ក៏ដោយសារកង្វះខាតនូវអាហារ និងបន្ទប់ទឹកជាដើម។

 

ដូចនេះការអភិវឌ្ឍន៍នេះនឹងផ្ដល់ជូននូវបទពិសោធន៍សម្បូរបែបជាងមុន រួមទាំងមានបន្ថែមនូវទីតាំងកម្សាន្តថ្មីដើម្បីអន្ទងចិត្តភ្ញៀវទេសចរឲ្យវិលត្រឡប់មកទស្សនាជាលើកទីពីរផងដែរ។

 


បន្ថែមពីនេះដែរ នៅតំបន់ប្រាសាទពីរ៉ាមីតក៏នឹងមានការដាក់ដំណើរការនូវរថយន្តក្រុងអគ្គិសនីដែលមានមុខងារទំនើបៗ ហើយភ្ញៀវទេសចរនឹងអាចកក់ ឬបង់ប្រាក់ជាមុនសម្រាប់សំបុត្រចូលទស្សនាតំបន់ប្រាសាទពីរ៉ាមីត ឬសេវាកម្មទេសចរណ៍ផ្សេងៗនឹងអាចធ្វើការកក់ តាមរយៈប្រព័ន្ធអនឡាញបានផងដែរ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024