ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្ពុជា នឹងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០ គីឡូវ៉ុល ទៅកាន់ព្រំដែនឡាវ និងថៃ

២៦ តុលា ២០២០ | ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែតុលានេះ បានសម្រេចជាផ្លូវការហើយ លើគម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ទៅកាន់ព្រំដែនឡាវ និងថៃ នៅពេលខាងមុខ។

 

 


បន្ថែមលើសពីនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃនេះ ក៏បានអនុម័តនូវសេចក្តីព្រៀងច្បាប់សំខាន់ ចំនួន ២ផ្សេងទៀត គឺសេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ និងសេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារសម្តេច
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024