ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប៉ូលិសក្រុង បាសែឡូណា ដើរល្បាតតាមផ្លូវដើម្បីអនុវត្តបំរាមគោចរណ៍​ពេលរាត្រី

ប៉ូលិសនៅទីក្រុង បាសែឡូណា ប្រទេសអេស្ប៉ាញ បានដាក់កម្លាំងល្បាតរបស់ខ្លួនចំនួន ១៦០ នាក់នៅតាមផ្លូវដើម្បី​អនុវត្តបំរាមគោចរណ៍ពេល​រាត្រីថ្មី​ដែលបានចូលជាធរមានកាលពីថ្ងៃអាទិត្យ ហើយបំរាមនេះគឺចាប់ពីម៉ោង ១០ ល្ងាចដល់ម៉ោង៦ព្រឹក​។ មន្ត្រីប៉ូលិសឈ្មោះ អាល់ប៊ឺត អាតេរ៉ូ បាននិយាយថា ប៉ូលិសនឹងបំពេញការងារ​ដោយផ្ដោតលើការ​អប់រំសាធារណជន​អំពីវិធានការថ្មីនេះ ខណៈដែលច្បាប់ស្ដីពី​ការដាក់ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ទើបតែបានបង្កើតឡើងកាលពីព្រឹក​ថ្ងៃអាទិត្យ។ កងកម្លាំងប៉ូលិស​បានដើរល្បាត​តាមផ្លូវនៅទីក្រុង បាសេឡូណា យ៉ាងខ្ជាប់ខ្ជួន​។

 

 

 


ច្បាប់ស្ដីពីស្ថានភាពគ្រាអាសន្នដែល​នឹងដាក់ឲ្យសភាអនុម័តមិន​លើសពីរយៈពេល១៥ថ្ងៃនោះតម្រូវឲ្យ​តំបន់ទាំងអស់លើកលែងតែ​ប្រជុំកោះខាណារី ចេញត្រូវដាក់បំរាមគោចរណ៍ពេលរាត្រី​និងកំណត់ការជួបជុំគ្នាមិន​ឲ្យលើសពីចំនួន៦នាក់​។

 

 

 

តួលេខរដ្ឋាភិបាលមូលដ្ឋានបានបង្ហាញថា តាំងពីថ្ងៃទី១៨ ខែតុលា មកដល់ពេលនេះ តំបន់កាតាឡូនីមានករណីឆ្លងខូវីដ ១៩ សរុបចំនួន ២៣ ៦៨៦ នាក់ ហើយនៅចន្លោះពីថ្ងៃទី​១៨ ដល់ ទី២៣ខែតុលា មានអ្នកស្លាប់ចំនួន ១៥៥ នាក់៕

 

ប្រែ​សម្រួល​៖ SN
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024