ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមភេទទី៣នៅប្រទេសថៃចូលរួមបាតុកម្មទាមទារអោយនាយករដ្ឋមន្ត្រីថៃលាលែងតំណែង

 

 

ពលរដ្ឋថៃរាប់ពាន់នាក់បាតុកម្មនៅកណ្តាលទីក្រុងបាងកក នៃប្រទេសថៃនៅថ្ងៃអាទិត្យ ដែលជាបាតុកម្មដំបូងចាប់តាំងពីលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចាបដិសេធពេលវេលា ដែលក្រុមបាតុករកំណត់អោយលោកលាលែងចេញពីតំណែងនាយករដ្ឋម​ន្ត្រីថៃ ហើយក៏ជាបាតុកម្មធំទី១ ចាប់តាំងពីលោកប្រាយុទ្ធ ឈប់អនុវត្តន៍ច្បាប់ប្រកាសអាសន្ន។

 

 

ច្បាប់ប្រទេសក្នុងគ្រាអាសន្នជាច្បាប់មួយមានបំណងបញ្ចប់បាតុកម្មប្រឆាំងរដ្ឋាភិបាល និងមហាក្សត្រថៃដែលមានរយៈពេល៣ខែមកហើយ ប៉ុន្តែច្បាប់នេះកាន់តែធ្វើអោយបាតុករកាន់តែច្រើន ឡើងចេញមកធ្វើបាតុកម្មនៅតាមដងផ្លូវ។

 


ចាត់ទុកថាស្ថិតនៅក្នុងបរិយាកាសធូរស្រាលមួយដែលគេឃើញថា ក្រុមភេទទី៣នៅប្រទេសថៃតុបតែងខ្លួនជានារីស្រស់ស្អាតចូលរួមក្នុងបាតុកម្មផងដែរ។

 


នាងZandania  អាយុ៣០ឆ្នាំ ក្នុងឈុតសម្លៀកបំពាក់ជាម្ចាស់ក្សត្រីយ៉ាងប្រិមប្រិយ បានលើកឡើងថា បាតុកម្មមិនមែនធ្វើឡើងដើម្បីផ្តួលរំលំរាជានិយមឡើយ។ យើងគ្រាន់តែចង់មានសេរីភាពនិយាយពីរឿងអ្វីមួយ។ និយាយពីរឿងគ្រប់យ៉ាង។

 

 

ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក បាតុកម្មនៅក្នុងប្រទេសថៃ កាន់តែកើនឡើងខ្លាំងឡើងជាពិសេសការអំពាវនាវអោយកម្រិតអំណាចរបស់មហាក្សត្រថៃ មហា វ៉ាជិរ៉ាឡុងកន។

 


បាតុករស្វែងការការបណ្តេញលោកប្រាយុទ្ធចេញពីតំណែង ហើយនិងសុំអោយមានរដ្ឋធម្មនុញ្ញថៃថ្មី។ លោកប្រាយុទ្ធ បានច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករដែលថា លោករៀបចំការបោះឆ្នោតកាលពីឆ្នាំមុន ដើម្បីអោយលោករក្សាបានតំណែងនាយករដ្ឋមន្ត្រីដែលលោកដណ្តើមបានមកពីរដ្ឋប្រហារឆ្នាំ២០១៤។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024