ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មនុស្សរាប់រយនាក់នៅតៃវ៉ាន់ តវ៉ាសុំឲ្យចិនដោះលែងពលរដ្ឋហុងកុង​ចំនួន ១២ នាក់

 

 

នៅ​កោះ​តៃ​វ៉ាន់​​ កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី បាតុកររាប់​រយ​នាក់​បានស្លៀកពាក់ពណ៌ខ្មៅ​ ដោយអ្នកខ្លះបានកាន់បដាដែលទាមទារឲ្យមានការ​​ដោះ​លែងភ្លាមៗ​នូវពលរដ្ឋហុងកុងចំនួន ១២ នាក់ ហើយខ្លះទៀតបាន​ជាន់ទង់ជាតិចិនដើម្បី​បង្ហាញពីការមិនពេញចិត្តចំពោះ​បក្សកុម្មុយនិស្ត​ចិន​នេះ​។

 

 

 

អ្នកតវ៉ាតៃវ៉ាន់អាយុ៣៤ឆ្នាំម្នាក់​បាននិយាយថា បក្សកុម្មយនិស្តចិនបានដក​ហូតសេរីភាពនៅទីក្រុងហុងកុង ហើយសព្វថ្ងៃកំពុងធ្វើ​បែបនេះទៀតនៅកោះតៃវ៉ាន់ដូច្នេះហើយ​ពលរដ្ឋតៃវ៉ាន់ត្រូវតែបោះជំហានទៅរកការ​គាំទ្រក្រុងហុងកុង។ អ្នកតវ៉ារូបនេះបានបន្ថែមទៀតថា ថ្ងៃនេះបានកើតឡើងនៅទីក្រុង​ហុងកុង ហើយថ្ងៃស្អែកនឹងអាចកើតឡើង​នៅកោះតៃវ៉ាន់។ កោះតៃវ៉ាន់នឹងអាចមានវាសនាដូច​ជាទីក្រុងហុងកុងប្រសិនបើពលរដ្ឋតៃវ៉ាន់មិនព្រមក្រោក​ឈរបន្តជំហានទៅមុខទៀតនោះទេ​។

 


សូមរំលឹកថា ពលរដ្ឋហុងកុងទាំង ១២ នាក់នេះត្រូវបានចាប់ខ្លួន​កាលពីថ្ងៃទី២៣ ខែសីហាចំពោះការឆ្លងដែន​ចូលក្នុង​ចិនដីគោកខុសច្បាប់ក្រោយពីពួក​គេ​បានចេញពីក្រុងហុងកុង តាមទូកឆ្ពោះទៅ​កោះតៃវ៉ាន់ក្នុងពេលមានការបង្រ្កាបពីរដ្ឋាភិបាល​ក្រុងប៉េកាំងទៅលើក្រុមសកម្មជន​គាំទ្រប្រជាធិបតេយ្យនៅទីក្រុងហុងក្រុង​ដែលជាអតីតដែនដីអាណានិគមន៍​របស់អង់គ្លេស​។ អាជ្ញាធរក្រុងហុងកុង​បាននិយាយថា ការចាប់ខ្លួនមនុស្ស១២នាក់នេះ​គឺសង្ស័យថាបានប្រព្រឹត្តឧក្រិដ្ឋកម្មរួមមាន​ការផលិតឬកាន់កាប់គ្រឿងផ្ទុះ ការដុតបំផ្លាញ និងកុបកម្មនៅទីក្រុងហុងកុង​៕

 

ប្រែ​សម្រួល​៖ SN
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024