ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

មហាក្សត្រម៉ាឡេស៊ីបដិសេធប្រកាសរដ្ឋអាសន្នដោយសារជំងឺកូវីដ១៩

 

 

 

មហាក្សត្រម៉ាឡេស៊ី  Al-Sultan Abdullah នៅថ្ងៃអាទិត្យ បានបដិសេធសំណើររបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីMuhyiddin Yassin ដែលស្នើអោយមហាក្សត្រប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩។ ទាក់ទងនឹងសំណើរនេះមហាក្សត្រម៉ាឡេស៊ីលើកឡើងថា ទ្រង់មិនឃើញមានភាពចាំបាច់ដែលប្រទេសម៉ាឡេស៊ីត្រូវប្រកាសរដ្ឋអាសន្ន។

 

 

ការបដិសេធរបស់មហាក្សត្រម៉ាឡេស៊ី ត្រូវបានគេមើលឃើញថា ជាបរាជ័យធំមួយសម្រាប់លោកនាយករដ្ឋមន្ត្រី Muhyiddin ដែលបច្ចុប្បន្នលោកកំពុងប្រឈមនឹងការដណ្តើមតំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីពីមេដឹកនាំប្រឆាំងលោក Anwar Ibrahim  និងការប៉ះទង្គិចផ្ទៃក្នុងរបស់គណបក្សចម្រុះកំពុងកាន់អំណាច។

 

 

ស្របគ្នាក្រុមអ្នករិះគន់បានថ្កោលទោសចំពោះសំណើរដែលអោយមហាក្សត្រប្រកាសរដ្ឋអាសន្នថាជាការប៉ុនប៉ងមួយដើម្បីរក្សាការកាន់តំណែងរបស់លោក ដោយសារច្បាប់ប្រទេសក្នុងគ្រាអាសន្ននឹងជួយលោកជៀសផុតពីការបកស្រាយនៅក្នុងសភា។ ជាមួយគ្នា ការកើនឡើងការឆ្លងរាលដាលជំងឺកូវីដ១៩ និងសេដ្ឋកិច្ចរងគ្រោះដោយសារជំងឺកូវីដ១៩ កាន់តែធ្វើអោយលោកនាយករដ្ឋមន្ត្រី Muhyiddinមើលទៅកាន់តែយ៉ាប់យ៉ឺន។  

 

 

ក្នុងសេចក្តីថ្លែងការពីបរមរាជវាំងបានលើកឡើងថា មហាក្សត្រAl-Sultan Abdullah យល់ឃើញថា គ្មានភាពចាំបាច់នៅពេលបច្ចុប្បន្ន ដែលមហាក្សត្រ ម៉ាឡេស៊ីត្រូវប្រកាសរដ្ឋអាសន្ននៅប្រទេសម៉ាឡេស៊ី ឬតំបន់ណាមួយរបស់ប្រទេសម៉ាឡេស៊ី។ ស្របគ្នាដែរ មហាក្សត្រ ម៉ាឡេស៊ី បានអំពាវនាវអោយអ្នកនយោបាយទាំងអស់បញ្ចប់ការធ្វើសកម្មភាពនយោបាយដើម្បីរកការគាំទ្រ ដែលធ្វើអោយរដ្ឋបាល ដឹកនាំអស្ថិរភាព។

 

 

ក្រុមអ្នកវិភាគ និងអ្នកច្បាប់ជាច្រើនយល់ឃើញថា ការបដិសេធរបស់មហាក្សត្រចំពោះសំណើររបស់នាយករដ្ឋមន្ត្រីជារឿងខុសប្លែកពី ធម្មតា ប៉ុន្តែស្របតាមរដ្ឋធម្មនុញ្ញ។

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024