ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ប្រជាពលរដ្ឋនៅខណ្ឌទួលគោក ទទូចស្នើសុំអោយអាជ្ញាធរជួយដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងផ្លូវថ្នល់ខូចនៅក្នុងមូលដ្ឋាន

២៥ តុលា ២០២០ | ព័ត៌មានជាតិ

បញ្ហាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ផ្លូវថ្នល់ខូច បានក្លាយជាបញ្ហាកង្វល់មួយដែលត្រូវបានក្រុមប្រជាពលរដ្ឋ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ទទូចស្នើសុំអោយអាជ្ញាធរជួយដោះស្រាយជាបន្ទាន់។  ការលើកឡើងពីបញ្ហាកង្វល់របស់ប្រជាពលរដ្ឋនេះ បានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២២ តុលានេះ។ 

 


ការទទូចសុំទទូចស្នើសុំអោយអាជ្ញាធរជួយដោះស្រាយជាបន្ទាន់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងជួសជុលផ្លូវថ្នល់ដែលខូចនេះ ត្រូវបានក្រុមប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២២ តុលានេះ។

 


ជាការឆ្លើយតបនឹងការស្នើរបស់ប្រជាពលរដ្ឋខាងលើ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានទទួលយកសំណើរ និងសន្យាពិនិត្យសិក្សាលើកគម្រោងផែនការធ្វើការដោះស្រាយជូនប្រជាពលរដ្ឋតាមដំណាក់កាល និងជំរុញល្បឿនដោះស្រាយអោយបានកាន់តែលឿនផងដែរ។

 


ឯកឧត្តម ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងផ្តល់ឲ្យប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរអភិបាលកិច្ច និងជា ឧបករណ៍មួយ សម្រាប់លើក កម្ពស់គណនីភាព តម្លាភាព ក្នុងដំណើរការពិនិត្យលើការផ្តល់ សេវា សាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

 


គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់ នេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអតិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបទៅគ្រប់ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូល បរិយាប័ន្ន នៅក្នុងដំណើរការ នៃការអភិវឌ្ឍ បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕

អត្ថបទ៖ សន រដ្ឋា     រូបភាព ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024