ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ដូណលត្រាំថាជំងឺកូវីដ១៩នឹងបញ្ចប់ឆាប់ៗក្រោយបៃឌិនរិះគន់ការដោះស្រាយបញ្ហាវិបត្តិកូវីដ១៩

 

 

លោកប្រធានាធិបតីអាមេរិកដូណលត្រាំបានសន្យាទៅកាន់អ្នកគាំទ្ររបស់លោកនៅរដ្ឋផ្លរីដានៅថ្ងៃសុក្រថា បញ្ហាជំងឺឆ្លងកូវីដ១៩នឹងបញ្ចប់ទៅឆាប់ៗ ហើយជាមួយគ្នាលោកបានចោទប្រកាន់ទៅលើដៃ
គូរប្រកូតប្រជែងគណបក្សប្រជាធិបតេយ្យលោកចូបៃឌិនថាលោកបៃឌិននិយាយបំផ្លើសពីបញ្ហាវិបត្តិសុខាភិបាលជាការបន្លាចពលរដ្ឋអាមេរិកកាំងអោយបោះឆ្នោតអោយគណបក្សប្រជាធិបតេយ្យ។

 

ជំងឺឆ្លងរាលដាលកូវីដ១៩ បានសម្លាប់ពលរដ្ឋច្រើនជាង២២៤,០០០នាក់នៅសហរដ្ឋអាមេរិក​ និងធ្វើអោយពលរដ្ឋអាមេរិកកាំងរាប់លាននាក់បាត់បង់ការងារ ហើយវិបត្តិជំងឺកូវីដ១៩នេះ បានក្លាយជាបញ្ហាដ៏សំខាន់នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់បេក្ខភាពប្រធានាធិបតីអាមេរិកទាំង២គណបក្ស។ ស្របគ្នាលោកដូណលត្រាំបានការពារវិធានការដោះស្រាយជំងឺកូវីដ១៩
របស់រដ្ឋបាលលោក។

 

 

 

 

លោកបៃឌិននៅមុននេះ បាននិយាយថា លោកត្រាំបរាជ័យនៅក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ហើយលោកបៃឌិនបានសន្យាថាប្រសិនបើលោកឈ្នះការបោះឆ្នោតនៅថ្ងៃទី៣វិច្ឆិកានោះ លោកនឹងស្នើអោយសភាអនុម័ត្តច្បាប់កូវីដ១៩ដ៏គ្រប់ជ្រុងជ្រោយមួយដែលលោកនឹងចុះហត្ថលេខាក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីលោកចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។

 

នៅត្រឹមតែ១១ថ្ងៃរហូតដល់ថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ គេឃើញថា ពលរដ្ឋអាមេរិកច្រើនជាង៥៣លាននាក់បានបោះឆ្នោតរួចជាស្រេចទៅហើយ។

 

 

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024