ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សេវាទូរទស្សន៍អនឡាញ Quibi ត្រូវបិទ ក្រោយដំណើរការទើបបាន៦ខែ

២៣ តុលា ២០២០ | កម្សាន្ដ

សេវាកម្មទូរទស្សន៍អនឡាញ Quibi (ឃ្វីប៊ី) ដែលជាសេវាកម្មមួយផ្ដល់ជូនជាវីដេអូកម្សាន្ត និងវីដេអូព័ត៌មានមានខ្លីៗសម្រាប់ទស្សនានៅលើទូរស័ព្ទដៃ បានប្រកាសអំពីការបិទប្រតិបត្តិការ បន្ទាប់ពីបើកដំណើរការបាន ៦ខែ។

 


កាលពីថ្ងៃទី២១ ខែតុលានេះ សេវាកម្ម Streaming ឬទូរទស្សន៍អនឡាញ Quibi (ឃ្វីប៊ី) បានប្រកាសអំពីគោលបំណងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន និងចង់ចាប់ផ្ដើមលក់ទ្រព្យសម្បត្តិរបស់ខ្លួន ក្រោយពីបើកដំណើរការទើបបាន៦ខែប៉ុណ្ណោះ។

 


Quibi (ឃ្វីប៊ី) គឺជាសេវាកម្មមួយដែលផ្ដល់ជូនជាវីដេអូកម្សាន្ត និងវីដេអូព័ត៌មានខ្លីៗសម្រាប់ទស្សនានៅលើទូរស័ព្ទដៃ។ លោក Jeffrey Katzenberg (ជេហ្វហ្វ្រី កាត់ហ្សេនបឺក) ជាស្ថាបនិកសេវាកម្ម Quibi (ឃ្វីប៊ី) បាននិយាយថា ពិភពលោកបានផ្លាស់ប្ដូរខ្លាំងចាប់តាំងពីសេវាកម្មរបស់ខ្លួនដាក់ដំណើរការមក ដែលធ្វើឲ្យគំរូអាជីវកម្មរបស់លោកមិនអាចឈរជើងបានតទៀត។

 


គេសង្កេតឃើញថាមានកត្តាជាច្រើនដែលអាចជាហេតុធ្វើឲ្យសេវាកម្ម Quibi (ឃ្វីប៊ី) ត្រូវបរាជ័យ ដែលក្នុងនោះមានដូចជាកត្តានៃការដាក់ដំណើរការសេវាកម្មអំឡុងពេលផ្ទុះជំងឺកូវីដ១៩នៅទូទាំងពិភពលោក, កត្តាកង្វះខាតនៃមាតិកាពិសេសៗដែលមិនអាចទាក់ទាញឲ្យអ្នកប្រើប្រាស់ចុះឈ្មោះប្រើ និងកត្តាគូប្រជែងមួយចំនួនដែលផ្ដល់ជូនការទស្សនាវីដេអូដោយឥតគិតថ្លៃមានដូចជា YouTube និង TikTok ជាដើម៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024