ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សួនបាញ់ទឹកធំជាងគេក្នុងលោក បង្ហាញវត្តមាននៅក្រុង ឌុយបៃ

២៣ តុលា ២០២០ | កម្សាន្ដ

សួនបាញ់ទឹកថ្មីមួយស្ថិតក្នុងទីក្រុងឌុយបៃ បានដណ្ដើមយកតំណែងជាសួនបាញ់ទឹកធំជាងគេក្នុងលោកពីសួនបាញ់ទឹកក្នុងប្រទេសកូរ៉េខាងត្បូងជាផ្លូវការ កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅ។


កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅនេះ សួនបាញ់ទឹកថ្មីមួយមានទីតាំងនៅទីក្រុងឌុយបៃប្រទេសអារ៉ាប់រួម បានជាប់ឈ្មោះជាសួនបាញ់ទឹកទំហំធំជាងគេក្នុងលោក ដែលមានការទទួលស្គាល់ពីក្រុមការងារកំណត់ត្រាពិភពលោក Guiness World Record។

 


សួនបាញ់ទឹកទំហំធំជាងគេក្នុងលោកនេះមានឈ្មោះថា Palm Fountain (ផាម ហ្វោនថេន) ដែលស្ថិតនៅក្នុងតំបន់ The Pointe (ឌឺផ័ញតេ) នៃកោះ Palm Jumeirah (ផាម ជូមេរ៉ា)។ សួនបាញ់ទឹកនេះមានទំហំជាង ១៣០០ម៉ែត្រការ៉េ ដែលក្នុងនោះមានប្រព័ន្ធបាញ់កម្លាំងខ្លាំងចំនួន ១២៨ ដែលអាចបាញ់ទឹកដល់កម្ពស់ ១០៥ម៉ែត្រឯណោះ។

 


សួនបាញ់ទឹក Palm Fountain នេះដែរ មានតាំងលម្អដោយអំពូលភ្លើងប្រភេទ LED (អិលអ៊ីឌី) ចំនួនជាង ៣ពាន់គ្រាប់ ហើយរៀងរាល់រយៈពេល ៣០នាទី ទឹកដែលបាញ់ចេញមកនឹងបង្ហាញក្បាច់រាំទៅតាមបទចម្រៀងរយៈពេល៣នាទីផងដែរ។

 


គួរបញ្ជាក់ថាមុនមានសួនបាញ់ទឹក Palm Fountain នេះ តំណែងជាសួនបាញ់ទឹកធំជាងគេក្នុងលោកធ្លាប់កាន់កាប់ដោយសួនបាញ់ទឹកចម្រុះពណ៌ឈ្មោះ Banpo (បានពូ) ដែលស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024