ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ហាងមួយនៅប្រទេសហុងគ្រី កែច្នៃកន្ត្រកវិលជាកន្លែងញ៉ាំអាហារសម័យកូវីដ១៩

២៣ តុលា ២០២០ | កម្សាន្ដ

ម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសហុងគ្រី បានលេចចេញគំនិតរៀបចំកម្មវិធីពិសាអាហារក្នុងកន្ត្រកវិល ដើម្បីជួយស្រោចស្រង់មុខជំនួញរបស់ខ្លួន ដែលប៉ះពាល់ធ្ងន់ដោយសារជំងឺកូវីដ១៩។

 


ភោជនីយដ្ឋានលំដាប់ផ្កាយ Michelin (មីឆេលីន) មួយឈ្មោះថា Costes (ខូស្តេស) ស្ថិតក្នុងប្រទេសហុងគ្រី បានរៀបចំកម្មវិធីពិសាអាហារល្ងាចលើអាកាសនៅលើកន្ត្រកវិល ដើម្បីស្វែងរកប្រាក់ចំណូលអំឡុងវិបត្តិកូវីដ១៩។

 


ការរៀបចំកម្មវិធីពិសាអាហារនៅក្នុងកន្ត្រកវិលនេះ ត្រូវបានម្ចាស់ភោជនីយដ្ឋានលើកឡើងថា គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការរក្សាគម្លាតសុវត្ថិភាពរវាងភ្ញៀវនឹងភ្ញៀវ ដើម្បីកាត់បន្ថយឱកាសឆ្លងនូវជំងឺកូវីដ១៩។

 

 

ម្ចាស់ភោជនីយដ្ឋាន Costes (ខូស្តេស) បាននឹកឃើញគំនិតនេះឡើងដោយសារតែអាជីវកម្មរបស់ខ្លួនរងការប៉ះទង្គិចធ្ងន់ធ្ងរក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩។

 


ដើម្បីទទួលយកបទពិសោធន៍ពិសាអាហារលើអាកាសក្នុងកន្ត្រកវិលនេះ ភ្ញៀវម្នាក់ៗត្រូវចំណាយថវិការហូតដល់ប្រមាណ ១៥៤ដុល្លារ សម្រាប់អាហារដែលមានសរុបចំនួន៤មុខ។ ទោះបីជាមានតម្លៃថ្លៃមែន ប៉ុន្តែមានភ្ញៀវទិញសំបុត្រសម្រាប់ចូលរួមពេញៗតែម្ដង។

 


គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៣ ខែតុលានេះ ប្រទេសហុងគ្រីបានរាយការណ៍ករណីកូវីដ១៩ជាង ៥២០០០ ករណី ដោយមានមនុស្សស្លាប់ប្រមាណ ១៣០០ នាក់ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចកំពុងឈានទៅរកការធ្លាក់ចុះចន្លោះ ៥-៧% ក្នុងឆ្នាំនេះ ៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024