ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

លោក ពូទីន៖ មនុស្សជិត៥ពាន់នាក់​បានស្លាប់ក្នុងជម្លោះនៅប្រទេស​អាស៊ែបៃហ្សង់

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងម៉ូស្គូជឿថា មនុស្សចំនួនជិត ៥ ០០០ នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នារវាងកង​កម្លាំងប្រទេសអាស៊ែបៃហ្សង់ និងជនជាតិភាគតិចអាម៉េនីនៅតំបន់​ណាហ្គូណូការ៉ាបាក​។

 

 

 

លោក ពូទីន បានប្រាប់កិច្ចប្រជុំនៃក្លិបពិភាក្សា​ វ៉ាល់ដៃ (Valdai Discussion Club) ថា ទាំងភាគីអាស៊ែបៃហ្សង់និង​អាម៉េនីគឺមានអ្នកស្លាប់និងរបួសយ៉ាងច្រើន​ដោយភាគីនីមួយៗ​អាចមានចំនួនជាង ២ ០០០ នាក់​។ លោក ពូទីន បានបន្ថែមទៀតថា លោកបានជជែក​តាម​ទូរស័ព្ទជាមួយក្រុមមេដឹកនាំនៃប្រទេសអាម៉េនី និងអាស៊ែបៃហ្សង់ជាច្រើនលើកច្រើនសារ​មកហើយ។

 

 

 

តំបន់ណាហ្គូណូការ៉ាបាកបាននិយាយថា បុគ្គលិកយោធារបស់ខ្លួនចំនួន ៨៧៤ នាក់បានស្លាប់តាំង​ពីថ្ងៃទី២៧ ខែកញ្ញា ហើយជនស៊ីវិលមានចំនួន ៣៧ នាក់ចំណែកឯប្រទេសអាស៊ែបៃហ្សង់វិញ​បាននិយាយថា ជនស៊ីវិលប្រទេសនេះចំនួន ៦១ នាក់បានស្លាប់ ហើយចំនួន ២៩១ នាក់ទៀតបានរងរបួសប៉ុន្តែមិនបាន​បញ្ជាក់ពីអ្នកស្លាប់និងរបួសនៃយោធារបស់ខ្លួននោះទេ​។

 

 

ក្ដីសង្ឃឹមនៃការបញ្ចប់ការបង្ហូរឈាមរយៈពេល១​ខែនៅតំបន់ភ្នំណាហ្គូណូការ៉ាបាកនេះមើលទៅ​រាងយ៉ាប់បន្តិចកាលពីថ្ងៃ​ព្រហស្បតិ៍ដោយសារ​កងកម្លាំងអាស៊ែបៃហ្សង់ និងអាម៉េនីបានប្រយុទ្ធគ្នាជាថ្មីនៅមុន​ពេលមួយថ្ងៃនៃកិច្ចចរចានៅក្នុងទីក្រុងវ៉ាស៊ីងតោនសហរដ្ឋអាមេរិក​៕

 

ប្រែ​សម្រួល​៖ SN
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024