ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

៣នាក់ស្លាប់៥២នាក់រងរបួសក្នុងគ្រោះថ្នាក់ផ្ទុះបំពង់នាំឧស្ម័នក្រុមហ៊ុនPTTនៅប្រទេសថៃ

 

 

 

ផ្ទុះបំពង់នាំឧស្ម័នរបស់ក្រុមហ៊ុនភីធីធី(PTT) នៅខេត្តសាមុតប្រាកាន ភាគអាគ្នេយ៍ទីក្រុងបាងកក ប្រទេសថៃ បានសម្លាប់មនុស្សយ៉ាង តិច៣នាក់ និងមនុស្ស៥២នាក់ផ្សេងទៀតរងរបួស។

 

 

ហេតុការណ៍​កើតឡើងនៅម៉ោង១២និង៥៥នាទីថ្ងៃត្រង់(ម៉ោងក្នុងតំបន់) នៅពេលដែលឧស្ម័នធម្មជាតិបានលេចធ្លាយចេញពីបំពង់ នាំឧស្ម័នរបស់ក្រុមហ៊ុនភីធីធី «Public Company Limited (PTT)» ហើយក៏បង្កអោយកើតមានអគ្គីភ័យឆាបឆេះរាលដាលឡើង បណ្តាល ខូចខាតទ្រព្យសម្បត្តិច្រើន។

 

 

សារព័ត៌មានក្នុងតំបន់អោយដឹងថា ក្នុងគ្រោះថ្នាក់ផ្ទុះបំពង់នាំឧស្ម័នធ្វើអោយលំនៅដ្ឋានយ៉ាងតិច៤ខ្នង រងការខូចខាតធ្ងន់ធ្ងរ ហើយដំបូល លំនៅដ្ឋានជាច្រើនខ្នងផ្សេងទៀតរងការខូចខាត។ រថយន្តជាច្រើនគ្រឿងត្រូវរងការខូចខាត។

 


អភិបាលខេត្តសាមុតប្រាកាន  លោក Wanchai Kongkasem  បាននិយាយថា ពលរដ្ឋយ៉ាងតិច៣០គ្រួសារទទួលរងផលប៉ះពាល់។

 

 

អភិបាលខេត្តរូបនេះ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា អាជ្ញាធរពាក់ព័ន្ធកំពុងកំណត់រកមូលហេតុដែលបណ្តាលអោយផ្ទុះបំពង់នាំ ឧស្ម័ន។

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024