ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

មុខរបរត្បាញកន្ទេលដើមត្រែង នៅក្នុង​ភូមិដាច់ស្រយាលមួយ​នៃប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវប៉ាន់

ភូមិស៊ីថា (Sitha) ស្ថិតនៅក្នុងរដ្ឋសាន ចម្ងាយជាង២គីឡូម៉ែត្រពីទីក្រុង​នីយ៉ុងស្វេ (Nyaungshwe) ប្រទេសមីយ៉ាន់ម៉ា​។ គេត្រូវធ្វើដំណើរ​ដោយម៉ូតូ ឬទូក ទើបទៅដល់ទីនោះបាន។ អ្នកភូមិនេះជាមនុស្សស្លូតត្រង់ និងខិតខំបំពេញការងារចិញ្ចឹមជីវិត ដោយដាំដំណាំ និងចិញ្ចឹមសត្វ  អ្នក​ខ្លះ​ប្រកបរបរជា​អ្នកនេសាទ។

 


នៅក្នុងភូមិនេះ ការត្បាញកន្ទេលពីដើមត្រែង ឬយើងហៅថាកន្ទេលដើមត្រែង ជាមុខរបរតាំងពីបុរមបុរាណ និងជាមុខរបរដែលជួយ​ឲ្យអ្នកភូមិរកប្រាក់កម្រៃចិញ្ចឹមគ្រួសារ។

 

 

កន្ទេលដើមត្រែងជាផលិតផលសំខាន់ជាងគេនៅក្នុងភូមិ។ ដើមត្រែងដែលជាវត្ថុធាតុដើមសម្រាប់ត្បាញ​កន្ទេល អាចរកបានពីចម្ការត្រែង ដែលដុះដោយ​ធម្មជាតិនៅក្បែរភូមិ។ ដំបូង គេត្រូវយកដើមត្រែងទៅកិនឲ្យរាបស្មើសាច់។ បន្ទាប់មក យកដើមត្រែងទៅត្បាញ។ នៅក្នុងគ្រួសារនីមួយៗ អ្នកនៅក្នុងផ្ទះទាំងអស់រួមគ្នាត្បាញកន្ទេល។ កន្ទេលនេះមានបីទំហគឺ៖ ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ គេប្រើពេល២ម៉ោង អាចត្បាញបានកន្ទេលដើមត្រែងមួយ ដោយប្រើដើមត្រែង៣រយដើម។

 

 

កន្ទេលទាំងនេះយកទៅលក់នៅទីផ្សារក្នុងស្រុក ក្នុងមួយកន្ទេលតម្លៃចន្លោះពី៣,៨ដុល្លារទៅ៦ដុល្លារ អាស្រ័យទៅលើទំហំ។ កន្ទេលដើមត្រែងត្រូវបានត្បាញមាន​ទម្រង់តែមួយដូចៗគ្នាទាំងអស់។ គេអាចប្រើវាជាកម្រាលក៏បាន ឬប្រើជាពិតានដំបូលក៏បាន ព្រោះកន្ទេលនេះមិន​ជ្រាបទឹក និងមិនឆ្លងចរន្តអគ្គិសនីទេ៕

 

 

 

ប្រែ​សម្រួល​៖ អន សំអាង


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024