ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញថា វិបត្តិនៃគ្រោះទឹកជំនន់នៅ កម្ពុជាមិនអាចទាញទម្លាក់តម្លៃទីផ្សារអលនទ្រព្យនៅកម្ពុជាបានឡើយ

២៣ តុលា ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា វិបត្តិនៃគ្រោះទឹកជំនន់នៅ កម្ពុជាមិនអាចទាញទម្លាក់តម្លៃទីផ្សារអលនទ្រព្យនៅកម្ពុជាឡើយ ខណៈគ្រោះទឹកជំនន់ នេះ គឺមានរយៈពេលខ្លីដោយយ៉ាងយូរ៤សប្តាហ៍ប៉ុណ្ណោះ ស្ថានភាពនេះនឹងវិលមករកសភាពដើមវិញហើយ។

 


លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍លើកឡើងថា វិស័យអលនទ្រព្យនៅកម្ពុជានៅតែបន្តការរីកចម្រើនរបស់ខ្លួនដដែល បើទោះបីជាប្រឈមបញ្ហាវិបត្តិគ្រោះទឹកពេលនេះជំនន់ក្តី។

 


លោកច្រឹក សុខនីម បានលើកឡើងពីឱកាសដែលជាសក្តានុពលមួយទៀត គឺកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកំណើននៃកម្រិតសេដ្ឋកិច្ចខ្ពស់ជុំវិញ៧ភាគរយ ធៀបនឹងប្រទេសសមាជិកអាស៊ានកម្ពុជាគឺមានកំណើនសេដ្ឋកិច្ចល្អ និងប្រសិនបើសេដ្ឋកិច្ចបន្តកំណើន វិស័យអលនទ្រព្យក៏នឹងនៅបន្តភាពរីកចម្រើនរបស់ខ្លួនតាមរយៈគោលនយោបាយបន្តនូវប្រាក់កម្ចីខ្ពស់ទៅលើវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលអនុញ្ញាតឲ្យអ្នកខ្ចីទិញអលនទ្រព្យបានកាន់តែច្រើនផងដែរ។


លោកបន្តថា លើសពីនេះទៀត បើយើងប្រៀបធៀបតម្លៃអចលនទ្រព្យ ទៅនឹងតំបន់អាស៊ានតម្លៃនៅកម្ពុជាគឺធូរថ្លៃជាងគេ ដូច្នេះរយៈពេល ៥ទៅ៦ឆ្នាំទៀតវិស័យអចលនទ្រព្យនៅកម្ពុជានៅបន្តកំណើនរបស់ខ្លួនដដែល។

 


ជាមួយគ្នានេះ លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអលនទ្រព្យ ស៊ីភីអិលបានឲ្យដឹងថា ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិផ្ទួនៗដូចជាជំងឺកូវីដ ១៩ នេះ ក្រុមហ៊ុនលោកនៅតែបន្តទាក់ទាញបានចំនួនអតិថិជនស្វែងរកទិញ លក់អលនទ្រព្យតាមរយៈក្រុមហ៊ុនរបស់លោកជាហូរហែរដដែល មិនដែលដាច់ភ្ញៀវនោះឡើយ។ បើតាមតួលេខពីខាងក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារបង្ហាញថា ការទិញដូរអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃនៅរក្សាចំនួនបាន ២០០ ទៅ៣០០ករណីដែរ។

 


ជាការអះអាងរបស់អ្នកជំនាញ វិស័យអចលនទ្រព្យនៅកម្ពុជានៅតែជាសរសរស្តមមួយដ៏មានសារៈសំខាន់ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ហើយវិស័យអលនទ្រព្យនេះនៅតែបន្ដសកម្មភាពនៃការទិញលក់ ជាធម្មតា ដែលភាគច្រើនជាការទិញលក់រវាងអ្នកនៅក្នុងស្រុក ខណៈការទិញលក់រវាងវិនិយោគិនបរទេសបានដាំក្បាលចុះជាខ្លាំងដោយសារមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ ១៩។

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024