ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ហ្គីតារបស់ Taylor Swift និងតារាល្បីៗផ្សេងទៀតនឹងត្រូវដាក់ដេញថ្លៃ ដើម្បីដោះស្រាយបញ្ហាកូវីដ១៩

២២ តុលា ២០២០ | កម្សាន្ដ

តារាចម្រៀង Taylor Swift (ថេលឺ ស្វីហ្វ) និងតារាចម្រៀងល្បីៗដទៃទៀតបានបរិច្ចាគហ្គីតារបស់ពួកគេ សម្រាប់ដាក់ដេញថ្លៃក្នុងកម្មវិធីដេញថ្លៃសប្បុរសធម៌មួយ ដោយហ្គីតារបស់ Taylor Swift រំពឹងថាដេញថ្លៃបានតម្លៃចន្លោះពី ២ម៉ឺន៥ពាន់ដុល្លារ ទៅ ៤ម៉ឺនដុល្លារ។

 


តារាចម្រៀងល្បីៗមានដូចជា Taylor Swift (ថេលឺ ស្វីហ្វ), Bradley Cooper (ប្រេដលី ឃូបពើ) និង Keith Urban (ឃឺត អឺប៊េន) បានបរិច្ចាគហ្គីតារបស់ពួកគេដល់កម្មវិធីដេញថ្លៃសប្បុរសធម៌មួយ ដែលបង្កើតឡើងក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់អ្នកប្រកបអាជីពក្នុងឧស្សាហកម្មចម្រៀងបែប Country  ដែលបានរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩។

 


ហ្គីតាដែល Taylor Swift (ថេលឺ ស្វីហ្វ) បានបរិច្ចាគគឺជាហ្គីតាដែលនាងបានលេងសម្រាប់សម្ដែងបទចម្រៀងថ្មីរបស់ខ្លួនកាលពីខែកញ្ញាកន្លងទៅ ដែលរំពឹងថានឹងអាចដេញថ្លៃបានតម្លៃចន្លោះពី ២ម៉ឺន៥ពាន់ដុល្លារ ទៅ ៤ម៉ឺនដុល្លារ។ 

 


ចំណែកហ្គីតាអេឡិចត្រូនិករបស់តារាចម្រៀង និងសម្ដែង Bradley Cooper (ប្រេដលី ឃូបពើ) ដែលលោកបានប្រើប្រាស់សម្រាប់ហាត់សមជាតួអង្គក្នុងភាពយន្ត "A Star is Born” ត្រូវបានគេរំពឹងថាអាចលក់ដេញថ្លៃបានតម្លៃចន្លោះពី ២ពាន់ដុល្លារ ទៅ ៤ពាន់ដុល្លារ។


កម្មវិធីដេញថ្លៃនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៩ ខែតុលា ដោយសម្រាប់ថវិកាដែលទទួលបាននឹងត្រូវប្រគល់ជូនមូលនិធិសប្បុរសធម៌បង្កើតឡើងដោយសមាគមតន្ត្រី Country ដែលបង្កើតឡើងដើម្បីជួយផ្ដល់ការទំនុកបម្រុងដល់អ្នកបម្រើការងារក្នុងវិស័យចម្រៀងនេះនៅជុំវិញទីក្រុង Nashville (ណាស្ហ វីល)៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024