ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ទិដ្ឋភាពរដូវស្លឹកឈើជ្រុះទាក់ទាញអារម្មណ៍ភ្ញៀវទេសចរចិនច្រើនសន្ធឹក

២២ តុលា ២០២០ | កម្សាន្ដ

តំបន់កម្សាន្តចំនួនពីរបានក្លាយជាគោលដៅទេសចរថ្មីរបស់ភ្ញៀវទេសចរចិន នៅអំឡុងរដូវស្លឹកឈើជ្រុះ និងអំឡុងពេលដែលមានការធ្លាក់ភ្លៀងច្រើននៅក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះផងដែរ។

 

 

រដូវស្លឹកឈើជ្រុះបានប្រែក្លាយវាលស្មៅនៅតំបន់ Narat (ណារ៉ាត) ភាពពាយព្យនៃតំបន់ Xinjiang (ស៊ីនជាំង) ប្រទេសចិន ជាទីវាលដ៏ស្រស់ស្អាតមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរមកពីទូទាំងប្រទេសមករីករាយកម្សាន្ត។

 


ភ្ញៀវទេសចរអាចបើកបរក្នុងតំបន់ Narat (ណារ៉ាត) និងកម្សាន្តជាមួយទេសភាពដើមឈើ រួមទាំងព្រៃភ្នំដែលស្រស់ស្អាតប្រៀបដូចជាផ្ទាំងគំនូរ។

 

 

តំបន់ដ៏ស្រស់ត្រកាលមួយនេះក៏មានផ្ដល់ជូននូវការកម្សាន្តមួយចំនួនដូចជាការជិះសេះ និងការជិះរថយន្តប្រណាំងផងដែរ ហើយនៅតំបន់នេះដែរសណ្ឋាគារឈ្មោះថា B and B ជាសណ្ឋាគារដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរ។

 


ក្រៅពីតំបន់ Narat (ណារ៉ាត) នេះ ភ្ញៀវទេសចរនៅប្រទេសចិនក៏ចាប់អារម្មណ៍នឹងតំបន់កម្សាន្តមួយទៀតនៅភាគខាងជើងនៃខេត្ត Shanxi (សានស៊ី) ដែលនៅទីនោះមាននូវទឹកធ្លាក់ឈ្មោះថា Hukou (ហ៊ូកូវ)។

 

 

 

 

ភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានកម្លាំងទឹកហូរខ្លាំង ដែលភ្ញៀវទេសចរពេញចិត្តនឹងទិដ្ឋភាពបែបនេះខ្លាំងបំផុត ៕

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024