ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងខណ្ឌដង្កោ ជាង ៣០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ របស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

២២ តុលា ២០២០ | ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួនជាង ៣០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ បានទទួលអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា។ ពិធីប្រគល់ទទួលអំណោយមនុស្សធម៌នេះ បានធ្វើឡើង កាលរសៀលថ្ងៃទី២០ ខែតុលា នៅទីតំាងចំនួន២ គឺនៅក្នុងសង្កាត់ក្រាំងពង្រ និងនៅទីទួលសុវត្ថិភាព ក្នុងតំបន់រង្វង់មូលកួរស្រូវ។

 


ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភា បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារដែលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ ។ ពិធីប្រគល់ទទួលអំណោយមនុស្សធម៌នេះបានធ្វើឡើងកាលរសៀលថ្ងៃទី២០ ខែតុលា នៅទីតំាងចំនួន២គឺនៅក្នុងសង្កាត់ក្រាំងពង្រ និងនៅទីទួលសុវត្ថិភាពក្នុងតំបន់រង្វង់មូលកួរស្រូវ។

 


ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំយុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកនាំកងកម្លំាងនិងមធ្យោបាយសរុប ក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាមកកាន់ទីទួលសុវត្ថិភាព ដែលធានាឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងរស់នៅសមរម្យនៅតំបន់ទីទួលសុវត្ថិភាព។

 


ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្តំាផ្ញើដល់ពលរដ្ឋរងគ្រោះត្រូវគិតគូរពីបញ្ហាសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារដែលងាយប្រឈមនឹងគ្រោះថ្នាក់ សំខាន់ត្រូវគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត បរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានា ដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។

 


គួរបញ្ជាក់ថា ពិធីប្រគល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅទីតំាងចំនួន២ គឺទីតាំងទី១ មានចំនួន២៧៥គ្រួសារនៅក្នុងសង្កាត់ក្រាំងពង្រ និងទី២ មានចំនួន១០០គ្រួសារទៀត នៅតំបន់ទីទួលសុវត្ថិភាព ក្នុងតំបន់រង្វង់មូលកួរស្រូវ៕

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024