ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រយៈពេល ២ ថ្ងៃ រដ្ឋមន្ត្រីសង្គមកិច្ច ជួបអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ និងអ្នករងគ្រោះ ដោយទឹកជំនន់ ៨០០ គ្រួសារ

២១ តុលា ២០២០ | ព័ត៌មានជាតិ

រយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានចុះជួបសំណេះសំណាល សួរសុខទុក្ខ  ពិនិត្យមើលស្ថានភាពជីវភាពរបស់បងប្អូន អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងបងប្អូនដែលជាអ្នករងគ្រោះ ដោយទឹកជំនន់សរុបចំនួន ៨០០ គ្រួសារ នៅខេត្ត បាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

 


ក្នុងដំណើរស្វែងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជុំវិញបឹងទន្លេសាបនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកទេយ្យទានប្រគេនព្រះសង្ឃ និងអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងនោះផងដែរ។ 

សូមទស្សនាសេចក្តីរាយការណ៍របស់លោក ខឿន សាឃាង ពីខេត្តសៀមរាប៖

 

 

រាយការណ៍៖ ខឿន សាឃាង    រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024