ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាង១ពាន់គ្រួសារក្នុងខេត្តពោធិសាត់ ទទួលអំណោយពីសមាគម TYDA 

២១ តុលា ២០២០ | ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះចំនួន១៣០០ គ្រួសារ មកពី ០៨ឃុំ ស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិសាត់ បានទទួលអំណោយមនុស្សធម៌ ពីថ្នាក់ដឹកនា និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។ 

 


ក្នុងឱកាសជួបសំណេះសំណាលកាលពីថ្ងៃទី១៨ ខែតុលា លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នាំយកប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ និងថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានដែលជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។

 


ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនូវគ្រោះធម្មជាតិ។

 


គួរបញ្ជាក់ថា នៅក្នុងស្រុកកណ្តៀង មានឃុំចំនួន៩ ក្នុងនោះ៨ឃុំ បានលិចលង់ដោយទឹកជំនន់ ដែលធ្វើអោយប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរហូតដល់ជាង១ម៉ឺនគ្រួសារ និងហេដ្ឋារចនាសម្ព័ន្ឋជាដើម។  ដោយឡែកអំណោយដែលប្រគល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះនោះរួមមាន អង្ករ២៥គីឡូក្រាម,ទឹកបរិសុទ្ធ២កេស, ត្រីខ២០កំប៉ុង ភួយ១ សារ៉ុង១ ថ្នាំពេទ្យ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។

 

 
ក្រៅពីនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានពិនិត្យពិគ្រោះជម្ងឺទូទៅ និងផ្តល់ថ្នាំព្យាបាលជម្ងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងករណី បើប្រពលរដ្ឋណាមានជម្ងឺធ្ងន់ធរក្រុមការងារនិងទទួលយកមកព្យាបាលជូនបន្តមកភ្នំពេញដោយអត់គិតថ្លៃផងដែរ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024