ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឌី សូនីតា យក អេឡិច ហ្សូរ៉ា ជាខែលរឿងមានកូនមុនរៀបការ? 

២១ តុលា ២០២០ | កម្សាន្ដ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលតារាសម្តែង ឌី សូនីត្តា បានបង្ហាញក្បាលពោះជិតដល់ថ្ងៃសម្រាលកូនទាំងខ្លួនមិនទាន់រៀបការ ក្នុងនោះទស្សនិកជនសង្ស័យថាតារារូបនេះយករឿងមានកូនជាមួយ អេឡិច ហ្សូរ៉ា ដើម្បីបិទបាំង។


តារាសម្តែង ឌី សូនីត្តា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងទម្លាយអាថ៌កំបាំងផ្ទាល់ខ្លួនស្របពេលកំពុងពពោះកូនក្នុងផ្ទៃជិតដល់ថ្ងៃសម្រាល។ ដោយបុរសជាឪពុកត្រូវតារារូបនេះបញ្ចេញមុខ និងឈ្មោះ គឺតារាសម្ដែងលោក អេឡិច ហ្សូរ៉ា។

 

 

យ៉ាងណាក៏ដោយទស្សនិកជនមើលឃើញថារឿងនេះគ្រាន់តែជាការបិទបាំង និងយក អេឡិច ហ្សូរ៉ា ជាខែល ដោយនាងអាចមានកូនជាមួយអ្នកផ្សេង។

 

ទោះជាបែបនេះក្ដី ឌី សូនីត្តា បានបញ្ជាក់នៅក្នុងវិដេអូរបស់ខ្លួនថា ថ្វីដ្បិតតែមិនទាន់រៀបការ តែចាស់ទុំទាំងសងខាងបានដឹងលឺអស់ហើយ ដៃគូរបស់នាងគឺលោក អេឡិច ហ្សូរ៉ា ដែលបានផ្តល់កម្លាំងចិត្តដល់នាងខ្លាំងបំផុត ។

 

 

សូម្បីតែបងប្អូនរបស់លោក អេឡិច ហ្សូរ៉ា ក៏បានសម្តែងនូវការត្រេអរ និងបានក្លាយជាពូ និងយាយតាគេក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។

 

សម្រាប់មិត្តសិល្បៈរួមអាជីពវិញបានសម្តែងការត្រេអរ និងជូនពរ ឌី សូនីត្តា ដែលជិតបានក្លាយជាម្តាយគេ ។  

 

បើទោះបីជានៅសល់តែប៉ុន្មានសប្តាហ៍ទៀត ឌី សូនីត្តា នឹងសម្រាលកូនក្តី តែនាងនៅពុំទាន់បង្ហាញភេទកូនក្នុងពោះរបស់ខ្លួនឱ្យអ្នកគាំទ្របានដឹងនោះទេ ដោយនាងលើកហេតុផលងថាចង់ឱ្យមានការភ្ញាក់ផ្អើល ។

 


តារារូបនេះបានបញ្ជាក់ថា « នេះគឺជាវីដេអូផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុករឺក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ ។

 

មូលហេតុនិងហេតុផលនៃរឿងនាងខ្ញុំបានបកស្រាយនៅក្នុងវីដេអូនេះអស់ហើយ សង្ឃឹមថាកាដុងនឹងនៅតែជាមនុស្សម្នាក់នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែអោយតម្លៃនិងជាតារាម្នាក់ដែលធ្វើអោយបងប្អូនសើចសប្បាយរីករាយរហូតទៅ » ។ 

 


តាមរយៈវិដេអូនេះ ឌី សូនីត្តា រៀបរាប់ពីជីវិតរបស់ខ្លួនដែលមានបញ្ហាសុខភាព និងបានចេញទៅពិនិត្យសុខភាពនៅក្រៅប្រទេស រហូតដល់សម្រេចចិត្តយកកូនមុនពេលរៀបការ នាងបាននិយាយថា នៅក្នុងខ្លួននាងមានជំងឺច្រើន និង មានដុំគីសតំណរពូជ ដែលពិបាកមានកូននៅពេលមានអាយុលើសពី ៣០ ឆ្នាំ ដូច្នេះហើយទើបនាងសម្រេចចិត្តយកកូនក្នុងអំឡុងពេលនេះដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន ប្រសិនបើនាងបណ្តោយពេលវេលាទៅមុខទៀតនាងប្រឈមក្នុងការអត់មានកូនមួយជីវិត ។


ឌី សូនីត្តា បានបង្ហាញពីការលំបាកនៅក្នុងការពពោះកូនក្នុងខែដំបូងរហូតដល់ថ្ងៃជិតសម្រាលកូនថា ដំបូងនាងគ្មានសង្ឃឹមថាកូនក្នុងផ្ទៃអាចរស់រាមានជីវិតឡើយ ដោយសារកូនក្នុងផ្ទៃធ្វើទុក្ខខ្លាំង តែទោះជាយ៉ាងណានាងព្យាយាមជំនះគ្រប់ឧបសគ្គ រហូតមកដល់សព្វថ្ងៃនេះ នាងពិតជាសប្បាយចិត្តខ្លាំងរកពាក្យអ្វីនិយាយមិនត្រូវ ។ 


បើតាមគម្រោង ឌី សូនីត្តា ត្រៀមនឹងសម្រាលកូននៅចុងខែ តុលា នេះ ហើយ តែអ្វីដែលជាចម្ងល់ពីទស្សនិកជននោះ គឺគ្រប់គ្នាឆ្ងល់ថាតើកូនក្នុងផ្ទៃរបស់តារាសម្តែងរូបនេះជានរណា ?

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ្វេសប៊ុក ឌី សូនីត្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024