ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ណាខុន ប៉ះដៃគូចាស់ក្នុងរឿងថ្មីរបស់ PNN ក្រោយខកខានសម្ដែងរួមគ្នាជាង ៤ឆ្នាំ

២១ តុលា ២០២០ | កម្សាន្ដ

កម្លោះសង្ហា ក្រិច ណាខុន ប៉ះដៃគូចាស់ម្តងទៀត គឺកញ្ញា ស៊ីន យូប៊ីន ក្នុងរឿង «ព្រហ្មលិខិតលំអៀង»របស់ PNN  ក្រោយទាំងពីរនាក់ខកខានការសម្តែងរួមគ្នារយៈពេលប្រមាណ៤ឆ្នាំ។

 


គិតមកទល់ពេលនេះ មានរយៈពេល៤ឆ្នាំហើយដែលតារាសម្តែងរូបសង្ហា ក្រិច ណាខុន ខកខានមិនបានរួមការងារជាមួយ តារាសម្តែងស្រី កញ្ញា ស៊ីន យូប៊ីន ទើបតែថ្មីៗនេះ ដែលទាំងពីរនាក់មានឱកាសបញ្ចេញសមត្ថភាពសម្តែងរួមគ្នាម្តងទៀត ក្នុងភាពយន្តភាគថ្មីរបស់PNN ចំណងជើង «ព្រហ្មលិខិតលំអៀង»។

 


ផ្តល់កិច្ចសម្ភាសន៍ដោយទឹកមុខរីករាយតារាសម្ដែងលោក ក្រិច ណាខុន ដែលជាតួឯកប្រុសក្នុងរឿង «ព្រហ្មលិខិតលំអៀង» បានបង្ហាញអារម្មណ៍សប្បាយរីករាយការដែលបានជួបសម្តែងប៉ះដៃគូរចាស់ដូចជាកញ្ញា ស៊ីន យូប៊ីន។ ក្នុងកិច្ចសម្ភាសន៍ខាងលើតារារូបនេះ ក៏បានទម្លាយឲ្យអត្តចរិករបស់ តារាសម្តែងស្រីល្បីឈ្មោះរូបនេះថែមទៀតផង។

 


មិនខុសពីការលើកឡើងរបស់តួឯកប្រុសរឿង «ដែនដីស្នេហ៍អាថ៌កំបាំង» តួឯកស្រី កញ្ញា ស៊ីន យូប៊ីន ដែលនឹងសម្តែងជាតួកូនភ្លោះក្នុងរឿង «ព្រហ្មលិខិតលំអៀង ក៏បង្ហាញអារម្មណ៍រំភើបដូចគ្នាការដែលបានប៉ះដៃគូរចាស់ដូចលោក ក្រិច ណាខុន។

 

 

«ព្រហ្មលិខិតលំអៀង» ជាស្នាដៃថ្មីមួយរបស់ផលិតកម្ម PR ដែលគ្រោងចាក់បញ្ចាំងលើកញ្ចាក់ទូរទស្សន៍PNN នាពេលឆាប់ៗខាងមុខនេះ។ ភាពយន្តភាគថ្មីនេះ មានការយកចិត្តទុកដាក់កាន់តែខ្ពស់ទៅលើគុណភាពនៃការដឹកនាំ ការសម្តែង និងការដាក់មនោសញ្ចេតនារបស់តួអង្គនីមួយ។ ពិសេស សាច់រឿងនេះជា ឆ្លុះបញ្ចាំងពីការតស៊ូ ក្នុងជីវិត និងព្រេងវាសនារបស់មនុស្សម្នាក់ៗដែលមានជីវិតខុសគ្នាដូចមេឃ និងដី។

 


លើសពីនេះ «ព្រហ្មលិខិតលំអៀង» ចង់ចែករំលែកនូវរសជាតិជីវិតទៅតាមកម្មផល និងបុណ្យវាសនាដែលរូមនុស្សម្នាក់ៗកើតមកទទួលបាន។ តួយ៉ាង ដូចជាតួអង្គស្រី ដែលជាកូនភ្លោះ ថ្វីត្បិតកើតមកក្នុងតំណក់ឈាមរួមគ្នា ប៉ុន្តែបែរជាមានវាសនាខុសគ្នាទៅវិញ។ 

 


ចង់ដឹងសាច់រឿងរ៉ាវនៃជីវិតកូនភ្លោះដែលសម្តែងដោយ កញ្ញា ស៊ីន យូប៊ីន នឹងត្រូវជួបតួឯកប្រុសលោក ណាខុន និង លោក សាន់នី ដោយរបៀបណានោះ រង់ចាំតាមដានទស្សនាទាំងអស់គ្នាពេលភាពយន្តនេះចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

 


ពីមួយឆ្នាំទៅមួយឆ្នាំ ស្ថានីយ៍ទូរទស្សន៍ទំនើប PNN បានបោះទុនទឹកប្រាក់កាន់តែច្រើនឡើងៗ ដល់ផលិតករ និងផលិតកម្មក្នុងស្រុកដែលមានសមត្ថភាពក្នុងការនិពន្ធ និងផលិតភាពយន្តខ្មែរល្អៗ ប្រកបដោយការច្នៃប្រឌិត កម្រិតស្តង់ដារ ធ្វើយ៉ាងណាជម្រុញឧស្សាហកម្មភាពយន្តនៅកម្ពុជាឲ្យមានចរន្តឈាម ឈានទៅកាន់ភាពរីកចម្រើននាពេលអនាគត។


ជាច្រើនឆ្នាំកន្លងទៅនេះ ភាពយន្តភាគខ្មែររាប់រយរឿងត្រូវបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍PNN ជាបន្តបន្ទាប់ ដើម្បីបម្រើអារម្មណ៍ និងចំណីចក្ខុសម្រាប់អ្នកទស្សនិកជន ដែលនេះសរបញ្ជាក់ឲ្យឃើញថា PNN ជាស្ថានីយ៍ទូរទស្សន៍ឈានមុខ និងយកចិត្តទុកដាក់ជម្រុញដល់វិស័យភាពយន្តនៅកម្ពុជា។

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ឃាង ទូច


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024