ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សិល្បករឆ្នើមៗឡើងទទួលពានពីកម្មវិធីពានរង្វាន់ទូរទស្សន៍ចិនលើកទី៣០

២១ តុលា ២០២០ | កម្សាន្ដ

តារាសម្ដែង ភាពយន្តភាគល្បីៗ និងផលិតករជាច្រើនរូប បានប្រកួតប្រជែងគ្នាក្នុងការដណ្ដើមយកពានរង្វាន់ពីកម្មវិធីពានរង្វាន់ទូរទស្សន៍ចិនលើកទី៣០ ដែលរៀបចំឡើងដើម្បីបិទបញ្ចប់មហោស្រពកម្មវិធីទូរទស្សន៍ចិនលើកទី១៣។

 


ព្រឹត្តិការណ៍មហោស្រពកម្មវិធីទូរទស្សន៍ចិន Golden Eagle (ហ្គោលដិន អ៊ីហ្កល) លើកទី១៣ បានបិទបញ្ចប់ កាលពីថ្មីៗនេះ នៅក្នុងទីក្រុង Changsha (ឆាងសា) ខេត្តហួណាន ជាមួយការរៀបចំនូវកម្មវិធីប្រគល់ពានរង្វាន់ដល់អ្នកមានស្នាដៃឆ្នើមៗក្នុងវិស័យទូរទស្សន៍។

 

 


ភាពយន្តភាគល្បីៗ តារាសម្ដែង ក៏ដូចជាផលិតករជាច្រើនបានប្រកួតប្រជែងគ្នាយកពានរង្វាន់ធំៗប្រចាំកម្មវិធី ដែលទទួលបានការគាំទ្រពីសំណាក់សហព័ន្ធអក្សរសាស្ត្រចិន និងសមាគមសិល្បករទូរទស្សន៍ចិនមួយនេះ។

 

 

ក្នុងនោះភាពយន្តភាគចំណងជើងថា “Diplomatic Situation” បានឈ្នះពានរង្វាន់ភាពយន្តភាគទូរទស្សន៍ល្អដាច់គេ ហើយអ្នកនិពន្ធភាពយន្តភាគមួយនេះក៏បានឈ្នះពានរង្វាន់ អ្នកនិពន្ធល្អដាច់គេផងដែរ។

 


ភាពយន្តភាគផ្សេងៗទៀតបានពានរង្វាន់ភាពយន្តភាគទូរទស្សន៍ឆ្នើមមានដូចជា Like a Flowing River, The Longest Day in Chang'an (ឆាងអាន), The Thunder, The Story of Ming Lan (មីងឡាន), A Little Reunion (អឺ លីថល រីយូនៀន) និង All is Well។ 

 

 

 


ពានរង្វាន់តារាសម្ដែងប្រុសល្អដាច់គេបានទៅលើតារាសម្ដែង Simon Yam Tat Wah (សាយម៉ុន យ៉ាម តាត់ វ៉ា) សម្រាប់ការសម្ដែងក្នុងភាពយន្តភាគ Macao People។ ចំណែកពានរង្វាន់តារាស្រីល្អដាច់គេបានទៅលើតារាសម្ដែង Tong Yao (តុង យ៉ាវ) សម្រាប់ភាពយន្តភាគ Like a Flowing River ៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024