ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឡាវ និងចិន ត្រៀមខ្លួនរួចរាល់លើការពង្រឹង កិច្ចសហប្រតិ្តការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ

២១ តុលា ២០២០ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលចិន និងឡាវ បានបង្ហាញពីជំហររឹងម៉ាំ និងរួចរាល់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ខណៈភាគីទាំងពីរ ក៏ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង មេរោគកូវីដ១៩ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។


នៅក្នុងជំនួបរវាង លោក សាឡឹមជេ កុម៉ាសិទ្ធ រដ្ឋមន្រ្តីការបរទេសឡាវ និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅក្នុងទីក្រុងវៀងច័ន្ទ ភាគីចិន បានបញ្ជាក់សារជាថ្មី អំពី ការគាំទ្ររបស់ចិន សម្រាប់ការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ១៩ និងបានថ្លែងអំណរគុណដល់ ភាគីឡាវ ដែលបានជួយសម្របសម្រួលដល់ការប្រយុទ្ធប្រឆំាងនឹងមេរោគកូវីដ១៩ កាលពីពេលផ្ទុះឡើងជាលើកដំបូង។


ដោយឡែកភាគីឡាវ នឹងធ្វើការជាមួយចិន ដើម្បីសាងសង់សហគមន៍រួមគ្នា ហើយនឹងបន្តជម្រុញគម្រោងសហប្រតិបត្តិការសំខាន់ៗ បន្ថែមទៀត ជាពិសេសគឺគាំទ្រដល់ ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ ប្រទេសចិន ជាមួយនឹងអាស៊ាន ឲ្យកាន់តែខ្លាំងក្លា។


ជាចុងក្រោយ ភាគីទាំង ២ ក៏បានយល់ព្រម ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងបង្កើតសហគមន៍រួមគ្នា ដើម្បីការអភិវឌ្ឍជាតិនៃប្រទេសទាំងពីរ ជាពិសេស គឺមានការលើកលែងពន្ធពិសេស សម្រាប់ទំនិញ ៩៧%នៃមុខទំនិញជាប់ពន្ធ នាំចូលមកពីប្រទេសឡាវ មកកាន់ ចិន និងការនាំចូលទំនិញកសិកម្មជាច្រើនបន្ថែមទៀតមកកាន់ប្រទេសចិន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024